ប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ មានបេក្ខជនប្រឡងសរុប ជាង១១ម៉ឺននាក់

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា៖

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​​​២០១៨បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញ​វិជ្ជា (បាក់ឌុប) នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ មានថ្នាក់វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុបចំនួន ១១៧ ០៦១ នាក់ និងមាន​មណ្ឌល​ប្រឡង​ចំនួន ១៩៥ មណ្ឌល ចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី- ខេត្តទាំង២៥ ។

សូមអានសេចក្ដីប្រកាសព័ត៌មានដើមខាងក្រោមនេះ៖