Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

កម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍ លើកទី១៥

Published

on

ភ្នំពេញ៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកកីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី១៥ ក្នុងខេត្តសៀមរាប រយះពេល៣ថ្ងៃនេះជាលើកទី១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកកីឡា កាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី១៥ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងការប្រកួតនេះ មានកីឡាករ-កីឡាការិនី ចូលរួមមកពី ៨ប្រទេស ចំនួន ១២០ នាក់ប្រកួតក្នុង ២០ វិញ្ញាសា។

បញ្ចាក់ឲ្យដឹងក្នុងសន្និសិទ្ធសារព័ត៌មានកាលពីល្ងាច ថ្ងៃទី២៦ មិថុនាឆ្នាំ២០១៨ ក្នុងសណ្ឋាគារសុខាល័យ ខេត្តសៀមរាបប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា លោក រស្មី សុខមង្គលបានបញ្ចាក់ថាដោយមើលឃើញ ពីភាពរីកចម្រើន និង ការពេញនិយមពីប្រជាជន នៅក្នុងប្រទេសកម្ពុជាទើបធ្វើឲ្យបណ្តាប្រទេសជាច្រើនសម្រេច ជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តការណ៍ខាងលើ។ ការប្រកួតនេះ គណៈកម្មាការវិនិច្ឆ័យ និងផ្តល់ពិន្ទុទៅលើចំណុចសំខាន់ៗមួយចំនួន ដូចជា សាច់ដុំ ដំណើរ និង រូបសម្រស់ផងដែរ ។

សម្រាប់ការប្រកួត រយះពេលបីថ្ងៃ ដែលមានអត្តពលិក ចូលរួមសរុបចំនួន១២០នាក់នេះ អត្តពលិកកម្ពុជា មានចំនួន ៣៧នាក់ក្នុងនោះនារី ៤នាក់។ តាមរយះការផ្តល់ទំនុកចិត្តពី បណ្តាប្រទេសជាច្រើន ក្នុងតំបន់អាស៊ី កម្ពុជា និងធ្វើជាម្ចាស់ផ្ទះ ជ្រើសរើសជើងឯកអាស៊ី នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៩ ខាងមុខផងដែរ៕

អត្ថបទ៖ ទទក

Click to comment

Leave a Reply

Your email address will not be published.

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន