មហាក្សត្រីអេលីសាបិតឡាយព្រះហស្តលេខាលើសេចក្តីសម្រេចស្តីពីការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស

អង់គ្លេស៖ សេចក្តីព្រាងច្បាប់ដ៏សំខាន់​ដំបូងក្នុងការត្រួសត្រាយផ្លូវសម្រាប់ការចាកចេញរបស់ចក្រភពអង់គ្លេស​ពីសហភាពអឺរ៉ុបបានក្លាយទៅជាច្បាប់ចូលជាធរមាន ​កាលពីថ្ងៃអង្គារនេះ  បន្ទាប់ពីត្រូវបាន ព្រះមហាក្សត្រីអេលីសាបិតទី 2 ឡាយព្រះហស្តលេខា។

 

លោកដេវីដ ដេវីស  (David Davis) និយកប្រតិបត្តិទទួលកិច្ចការប្រិដហ្សីដ  (Brexit)   បានស្វាគមន៍ការឡាយព្រះហស្តនេះ   ដោយនិយាយថានេះជាជំហានសំខាន់ក្នុងការធានាថាប្រទេសអង់គ្លេសត្រៀមខ្លួនរួចជាស្រេចដើម្បីអភិវឌ្ឍន៍ប្រទេសបន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុបនៅខែមីនាឆ្នាំក្រោយ។

 

ព្រះហស្តលេខារបស់ព្រះមហាក្សត្រីអង់គ្លេសលើសេចក្តីព្រាងច្បាប់ស្តីពី​ការដកប្រទេសចេញពីសហភាពអឺរ៉ុបមានន័យថាឥឡូវនេះ  សេចក្តីព្រាងច្បាប់នោះបានក្លាយជាច្បាប់ជាធរមាន​ហើយ  ។   ការសម្រេចនេះផ្តល់ឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោកស្រីថេរេសាមេ នូវអំណាចដើម្បីផ្ទេរឯកសារច្បាប់រាប់ពាន់ដែលស្ថិតក្រោមច្បាប់​របស់អ៊ឺរ៉ុបចូលមកនៅក្រោមច្បាប់​របស់អង់គ្លេសវិញ ។

 

 

អត្ថបទ ឆាយ វីកាល / វិទ្យុជាតិកម្ពុជា

ប្រភព ស៊ិនហួរ (27.06.18)