ប្រទេសអ៊ុយក្រែននិយាយថា ក្រុមហែកឃឺ(hackers)រុស្សី កំពុងត្រៀមវាយលុកប្រព័ន្ធកុមព្យូទ័រ

បរទេស៖ ទីភ្នាក់ងារព័ត៌មានបរទេសបានស្រង់សម្តីរបស់មន្រ្តីប៉ូលីសប្រទេសអ៊ុយក្រែន   ដែលបាននិយាយកាលពីថ្ងៃអង្គារនេះថា  ក្រុមហែកឃឺរុស្សី កំពុងតែបង្កឲ្យមានវីរុស នៅក្នុងប្រព័ន្ធកុមព្យូទ័ររបស់ក្រុមហ៊ុនក្នុងប្រទេសអ៊ុយក្រែន  ដោយប្រើនូវកម្មវិធីទន់មួយបែប  ដើម្បីបើកច្រក  សម្រាប់ងាយដល់ការវាយលុកក្នុងប្រព័ន្ធកុមព្យូទ័រ ។

ក្រុមហែកឃឺទំាងនោះ  ជ្រើសយកស្ថាប័នពាណិជ្ជកម្មធំ ៗ ជាមុខសញ្ញាដើម្បីធ្វើការវាយលុក   ដូចជាធនាគារ  ក្រុមហ៊ុនសាងសងហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពល ។  ប៉ូលីសប្រទេសអ៊ុយក្រែនបាន និយាយថា ពួកគេកំពុងសហការជាមួយស្ថាប័នបរទេស  ដើម្បីកំណត់អត្តសញ្ញាណក្រុមហែកឃឺ ទំាងនោះ ។

ក្រុមមន្ត្រីជំនាញផ្នែកពង្រឹងការអនុវត្តច្បាប់ និងផ្នែកសន្តិសុខអាជីវកម្ម នៅជុំវិញ ពីភពលោក  នំាគ្នាតាមឃ្លាំមើលសកម្មភាពលួចហែកចូលប្រព័ន្ធកុំព្យូទ័រ  ដែលភាគច្រើន កើតមាននៅក្នុងប្រទេសអ៊ុយក្រែន ។​

អត្ថបទ ឆាយ វីកាល / វិទ្យុជាតិកម្ពុជា
ប្រភព រ៉យតឺរ (27.06.18)