ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២៤.០០០នាក់នៅខេត្តកំពង់ឆ្នាំង

វិទ្យុជាតិកម្ពុជា៖ នៅព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨នេះ សម្តេចអគ្គ មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានអញ្ជើញ​ចុះ​ជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជាង​២៤.០០០​នាក់មកពីរោង​ចក្រ សហគ្រាស ចំនួន៥នៅក្នុងខេត្តកំពង់ឆ្នាំង។ ពិធីសំណេះសំណាលនេះ រៀបចំធ្វើ​នៅ​ភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នេះជាជំនួបលើកទី៤៦ហើយ គិតចាប់តាំងពីថ្ងៃទី ២០ខែសីហាឆ្នាំ២០១៧មក ដែល​សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបសំណេះ​សំណាលជាមួយ​បងប្អូនកម្មករ​និយោជិត ដែលសរុបមានចំនួនជាង៦០ម៉ឺននាក់ ។
ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានឲ្យ​ដឹង​ថា រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះ សំ​ណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ មកពីស្រុកសាម​គ្គីមាន​ជ័យ​ចំ​នួន៣ មានកម្មករនិយោ ជិតចំនួនជាង១៣.៥០០ នាក់ និងស្រុកកំពង់ត្រឡាច​ចំ​នួន​២ មានអ្នកវិនិយោគចំនួនជិត១១.០០០នាក់ ដែលមានអ្នកវិយោគមក​ពីប្រទេស​ចិន​ទាំង​អស់ ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤និងរោងចក្រផលិ តស្បែកជើងចំនួន១ ។ ផលិតផលផលិតចេញពីរោង ចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានបញ្ជាក់ថា តំបន់​នេះធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្រ្គាម។ មកដល់ពេល​នេះខេត្ត​កំ​ពង់​ឆ្នាំង មានសហគ្រាស គ្រឹះស្ថានចំនួន ១៥២ មាន កម្មករ និយោជិតជាង៤៣​.៧៧០​នាក់ ក្នុងនោះ រោង ចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង​មាន​ចំនួន១៨ មាន កម្មករនិយោ ជិតចំនួនជាង៤២.០០០ នាក់ ដែលមានប្រាក់ឈ្នួល​សរុប​ជាង៩៤លានដុល្លារក្នុងមួយឆ្នាំ។
ឯកឧត្តមអ៊ិត សំហេង បានបញ្ជាក់ថា ការអភិវឌ្ឍតំបន់នេះ គឺជាជោគជ័យ​នៃ​គោល​នយោបាយទាក់ទាញវិនិយោគ ការពង្រាយរោងចក្រ​នៅតាមមូល​ដ្ឋានជាប់​នឹងប្រជាជន បង្កើតការងារជូនកម្មករនិយោជិតរបស់រាជ រដ្ឋាភិបាល និងជា​ជោគ​ជ័យក្នុងការអនុវត្តគោលនយោ បាយជាតិស្តីពីមុខរបរនិងការងារ គោលនយោ​បាយ​អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្មករ គោលនយោបាយស្តីពីការ​អប់រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ: និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាន​និងកំពុងប្រែក្លាយខេត្តកំពង់ឆ្នាំង ទៅជាខេត្តដែលមាន ការអភិវឌ្ឍសេដ្ឋកិច្ច​ដូច​បណ្តា​ខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ដោយ លោក ជៀង យ៉ារ៉េត