ពួកសកម្មប្រយុទ្ធ IS ១៨០នាក់ទៀតចុះចូលនៅក្នុងខេត្តអាហ្វហ្គានិស្ថានខាងកើត 

AKP ភ្នំពេញ ថ្ងៃទី ០៦ ខែធ្នូ  ឆ្នាំ២០១៩ — អភិបាលខេត្តបាននិយាយថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (  IS ) មួយក្រុមថ្មីបានចុះចូល​នៅក្នុង​ទី​ក្រុងហ្សាឡាឡាបាត រដ្ឋធានីខេត្តណានហ្គាហា នៅភាគខាងកើតកាលពីថ្ងៃព្រហស្បតិ៍នេះ ។…

អង្គការណាតូចង់ត្រួតត្រាមិនត្រឹមតែតំបន់អឺរ៉ូ-អាត្លង់ទិកនោះទេ គឺថែមទាំងតំបន់មជ្ឈិមបូព៌ាផងដែរ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩​  — កិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលមានរយៈពេល ២ថ្ងៃ ក្រោមប្រធានបទ «ការចូលរួមរបស់អង្គការណាតូ៖ ការបង្កើតសម្ព័ន្ធភាពថ្មី» បានចាប់ផ្តើមនៅទីក្រុងឡុងដ៍កាលពីដើមសប្តាហ៍ ដើម្បីរំលឹកខួបលើកទី ៧០ នៃអង្គការនេះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី…

FAO៖ ស្ថានភាពសន្តិសុខស្បៀងអាហាររបស់កូរ៉េខាងជើង ទំនងជា​មិនមានភាពប្រសើរឡើងទេនៅឆ្នាំក្រោយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ — របាយការណ៍កាលពីពេលថ្មីៗនេះបាននិយាយថា ស្ថានភាពសន្តិសុខស្បៀងអាហារ​ជាទូទៅរបស់កូរ៉េខាងជើងទំនងជាមិនមានភាពប្រសើរឡើងទេនៅឆ្នាំក្រោយ ដោយសារ​ផលិតផលដំណាំរបស់ប្រទេសនេះ ត្រូវបានគេប៉ាន់ស្មានថា ទាបជាងឆ្នាំមុនដោយសារតែ​ស្ថាន​ភាព​អាកាសធាតុមិនល្អ។ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បាននិយាយនៅក្នុងរបាយការណ៍​ចក្ខុវិស័យ​ដំណាំ​ និងស្ថានភាពស្បៀងអាហារដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា…

អ្នកចរចាទីក្រុងសេអ៊ូល៖ កិច្ចចរចាអំពីការចំណាយលើវិស័យការពារជាតិមិនបាន ផ្តល់​លទ្ធផល​​ជាក់ស្តែងទេ ចំពេល​ដែល​អាមេរិក​មានតម្រូវការកើនឡើងខ្ពស់នោះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ — អ្នកចរចាកំពូលរបស់កូរ៉េខាងត្បូងក្នុងកិច្ចពិភាក្សា ស្តីពីការចែករំលែកតម្លៃការពារជាតិ​ជាមួយសហរដ្ឋអាមេរិកបាននិយាយថា សម្ព័ន្ធមិត្តបានបរាជ័យក្នុងការបង្កើតលទ្ធផល​ជាក់​ស្តែង​នៅក្នុងការចរចារនៅ សប្តាហ៍នេះ ដោយសារតែតម្រូវការរបស់ក្រុងវ៉ាស៊ីនតោន​ ក្នុងការ​បង្កើន​ឡើងយ៉ាងខ្លាំងនៃចំណែកការចំណាយរបស់ទីក្រុងសេអ៊ូលនៅតែមិនផ្លាស់ប្តូរ។ លោក Jeong Eun-Bo បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃព្រហស្បតិ៍​ បន្ទាប់ពី​កិច្ចពិភាក្សាលើកទី៤…

លោក មូន សង្កត់ធ្ងន់អំពីតួនាទីរបស់ចិនក្នុងដំណើរការសន្តិភាពនៅកូរ៉េ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩​ — កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បាននិយាយថា ដំណើរការសន្តិភាពរបស់ប្រទេសកូរ៉េបានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ហើយបានស្នើឱ្យប្រទេសចិនបន្តការគាំទ្រចំពោះវឌ្ឍនភាពនៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៃឧបទ្វីបនេះ។ នៅក្នុងកិច្ចប្រជុំ Cheong…

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបញ្ចប់កិច្ចចរចាជុំទី៤ ស្តីពីការចែករំលែកចំណាយការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ — កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់កិច្ចចរចាមួយផ្សេងទៀតកាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ស្តីពីការចែករំលែកការចំណាយសម្រាប់ការថែរក្សាកងទ័ព​អាមេរិក​​នៅប្រទេសកូរ៉េខាងត្បូង ដោយភាគីទាំងពីរមិនដឹងថាតើចំនួនបន្ទុកប៉ុន្មានដែល ទីក្រុង​សេអ៊ូលគួរដាក់ប៉ុន្មាននោះទេ។ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងថ្លែងការព័ត៌មានមួយថា ការបញ្ចប់កិច្ចចរចារ​យៈពេលពីរថ្ងៃនៅទីក្រុងវ៉ាស៊ីនតោន លោក…

កាសែតផ្លូវការកូរ៉េខាងជើង ជម្រុញឱ្យមាន « ភាពខ្លួនទីពឹងខ្លួន » បន្ទាប់ពី ដំណើរទស្សនកិច្ច​របស់លោក គីម ទៅកាន់ភ្នំប៉ាកដូ (Paekdu)

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ — នៅថ្ងៃព្រហស្បតិ៍នេះ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានគូសបញ្ជាក់ពីសារៈ​សំខាន់នៃការពឹងផ្អែកលើ​ខ្លួន​ឯង និងប្រយុទ្ធប្រឆាំងនឹងមហាអំណាចខាងក្រៅ​ ក្នុងគោល​បំណងជាក់ស្តែង ដើម្បីពង្រឹងឯកភាពជាតិ ខណៈកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីន​តោន​នៅតែជាប់គាំង។ កាសែត Rodong Sinmun…

ប្រមុខការពារប្រទេសហ្វីលីពីនផ្តល់អនុសាសន៍ឱ្យលុបចោល ច្បាប់អាជ្ញាសឹកនៅហ្វីលីពីនខាងត្បូង 

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩​ — រដ្ឋមន្ត្រីការពារប្រទេសហ្វីលីពីនលោក ដែលហ្វ៊ីន  ឡូរ៉ង់ហ្សាណា ( Delfin Lorenzana  ) បាននិយាយពីថ្ងៃពុធថា  លោកបានផ្តល់ការយល់ព្រមឱ្យលុបចោលច្បាប់អាជ្ញាសឹក​ ដែលប្រធានាធិបតីលោក…

រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi អំពាវនាវឱ្យមានការ ខិតខំប្រឹងប្រែងរួមគ្នាដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩​ — កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអំពាវនាវឱ្យកូរ៉េខាងត្បូងធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដើរតួនាទីស្ថាបនាសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយចាត់ទុកប្រទេសទាំងពីរជាប្រទេសជិតខាង មិត្តភក្តិ និងជាដៃគូជិតស្និទ្ធ។…

បិទកន្លែងទឹកធ្លាក់ចំនួន៦ ដោយសារភ្លៀងឃ្លាំងក្នុងប្រទេសថៃខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩​ — ខ្យល់មូសសុងភាគឦសានដ៏ខ្លាំងដែលវាយប្រហារប្រទេសថៃភាគខាងត្បូងថ្មីៗនេះ កាលពីថ្ងៃពុធនេះ បានបង្ខំឱ្យបិទកន្លែងទឹកធ្លាក់ចំនួន៦ នៅក្នុងខេត្តណាខនស៊ីធម្មរ៉ាត នៅភាគខាងត្បូង  ។ លោក Wikran Thuakao  ប្រធានឧទ្យានជាតិ…

តុលាការសហរដ្ឋអាមេរិកតម្រូវឲ្យធនាគារត្រូវតែប្រគល់កំណត់ត្រាហិរញ្ញវត្ថុរបស់លោកត្រាំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល ប្រភព ស៊ិនហួរ (០៥.១២.១៩) អាមេរិក៖ តុលាការសហព័ន្ធសហរដ្ឋរបស់អាមេរិកបានសម្រេចកាលពីថ្ងៃអង្គារថាធនាគារដច់ និងកាពីតូល វ័ន​ ត្រូវតែគោរពតាមដីការបស់តុលាការដែលបានទាមទារកំណត់ត្រាហិរញ្ញវត្ថុរបស់លោកប្រធានាធិបតីដូណាល់ត្រាំ។ ការសម្រេចនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់សភាទៅក្នុងឯកសារដែលមានការទាក់ទងរបស់ប្រធានាធិបតីជាមួយធនាគារដច់ (Deutsche Bank) ដែលត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងការស៊ើបអង្កេតពី​គម្រោងការលាងលុយកខ្វក់របស់ធនាគារនោះ…

អង្គការសហប្រជាជាតិអំពាវនាវឲ្យដកកងទ័ពនៅស៊ីរីបន្ទាប់ពីមនុស្ស ១៩ នាក់បានស្លាប់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល ប្រភព ស៊ិនហួរ (០៥.១២.១៩) អាមេរិក៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថាខ្លួនកំពុងអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសស៊ីរីឱ្យបញ្ចប់ជម្លោះនៅពេលដែលមានរបាយការណ៍ថាយ៉ាងហោចណាស់មនុស្ស ១៩ នាក់ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសនៅភាគពាយព្យរបស់ប្រទេស។ អង្គការសហប្រជាជាតិក៏បានរំលឹកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្នុងការការពារជនស៊ីវិលក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ អ្នកនាំពាក្យបានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទខ្លីមួយថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះរាប់សិបសហគមន៍ត្រូវបានរងផលប៉ះពាល់ដោយការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយកាំភ្លើងធំដែលបណ្តាលឱ្យមានមនុស្សស្លាប់និងផ្លាស់ទីលំនៅ។    

មានការតវ៉ាផ្ទុះឡើងនៅប្រទេសលីបង់បន្ទាប់ពីមានរបាយការណ៍អំពីករណីធ្វើអត្តឃាតទាក់ទងនឹងភាពក្រីក្រ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល ប្រភព ស៊ិនហួរ (០៥.១២.១៩) លីបង់៖ តាមប្រភពពីបណ្តាញទូរទស្សន៍ក្នុងប្រទេសលីបង់បានឲ្យដឹងថា ពលរដ្ឋលីបង់បានធ្វើបាតុកម្មដ៏ធំមួយកាលពីថ្ងៃពុធក្នុងរដ្ឋធានីបេរូតបន្ទាប់ពីមានព័ត៌មានអំពីករណី​ធ្វើអត្តឃាតនៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែមានជីវភាពក្រីក្រ។ ក្រុមអ្នកតវ៉ាបានស្រែកនិងសរសេរពាក្យស្លោកប្រឆាំងនឹងក្រុមអ្នកកាន់អំណាចក្នុងពេលបច្ចុប្បន្ន   ដោយមានគោលបំណងចង់ផ្លាស់អ្នកនយោបាយដើម្បីផ្តល់ឱកាសដល់អ្នកជំនាញខាងសេដ្ឋកិច្ចឱ្យឡើងកាន់អំណាចនិងអនុវត្តការកែទម្រង់ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថាសមាជិកម្នាក់នៃកងកំលាំងផ្ទៃក្នុងលីបង់បានធ្វើអត្តឃាតហើយពលរដ្ឋម្នាក់ទៀតក៏បានបាញ់សម្លាប់ខ្លួនឯងដែរ។    

សភាជាន់ខ្ពស់ជប៉ុនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកចំពេលមានការរិះគន់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល ប្រភព ស៊ិនហួរ (០៥.១២.១៩) ជប៉ុន៖ សភាជាន់ខ្ពស់ជប៉ុនកាលពីថ្ងៃពុធបានអនុម័តកិច្ចព្រមព្រៀងការធ្វើពាណិជ្ជកម្មដែលត្រូវបានយល់ព្រមធ្វើឡើងដោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេ។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យមានការរិះគន់ពីសមាជិកសភាមកពីគណបក្សប្រឆាំងដោយមើលឃើញថាជប៉ុនបានបន្ថយពន្ធនាំចូលលើសាច់គោអាមេរិកពី ៣៨.៥ ភាគរយមកត្រឹម ៩ ភាគរយ និងលុបចោលឬកាត់បន្ថយពន្ធលើផលិតផលសាច់ជ្រូកអាមេរិកដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមរបស់ទីក្រុងតូក្យូក្នុងការកាត់បន្ថយឬលុបចោលពន្ធគយដែលមានទឹកប្រាក់ជាង ៧.២ពាន់លានដុល្លារអាមេរិកលើទំនិញកសិកម្មរបស់អាមេរិក។…

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំង៖ ការគំរាមកំហែងចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក អំពីពន្ធគយទៅលើទំនិញ គឺមិនអាចទទួលយកបាន

AKP ភ្នំពេញថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៩​ — នៅមុននេះ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើសន្និដ្ឋានថា ពន្ធទៅលើសេវាឌីជីថលរបស់ប្រទេសបារាំងមានការរើសអើង ទៅលើបណ្តាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le…

លោក Trump ៖ សហរដ្ឋអាមេរិកប្រហែលជាប្រើកម្លាំងយោធា ប្រឆាំងនឹងកូរ៉េខាងជើងបើចាំបាច់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអង្គារថា សហរដ្ឋ​អាមេរិកអាចនឹងប្រើកម្លាំងយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ប្រសិនបើចាំបាច់បន្ទាប់​ពីក្រុងព្យុងយ៉ាងបានព្រមានថា ពេលវេលាកំណត់ចុងឆ្នាំសម្រាប់កិច្ចចរចានុយក្លេអ៊ែរ​របស់​ប្រទេសទាំងពីរកំពុងខិតជិតមកដល់ហើយ។ លោក Trump បានស្តារឡើងវិញនូវការគំរាមកំហែងនៃសកម្មភាពយោធា​នៅពេល​ដែល​កិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន…

ភស្តុតាងនៃការប្រព្រឹត្តមិនត្រឹមត្រូវរបស់លោកត្រាំមានចំនួនច្រើនលើសលប់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល ប្រភព ឆានែលញូវអាស៊ី (០៤.១២.១៩) អាមេរិក៖ កាលពីថ្ងៃអង្គារក្រុមគណបក្សប្រជាធិបតេយ្យបានបង្ហាញនូវករណីសម្រាប់ការចោទប្រកាន់និងដកប្រធានាធិបតីដូណាល់ត្រាំចេញពីតំណែងក្នុងរបាយការណ៍មួយដែលបង្ហាញពីភ័ស្តុតាងដ៏ច្រើនលើសលប់នៃការប្រព្រឹត្តខុសនៅក្នុងការិយាល័យប្រធានាធិបតីនិងការរាំងស្ទះដោយមេដឹកនាំអាមេរិក។ ភ្លាមៗនោះសេតវិមានបានច្រានចោលនូវលទ្ធផលនៃការមួលបង្កាច់   ក្នុងពេលដែលគណៈកម្មាធិការស៊ើបការណ៍​បានចោទប្រកាន់លោកត្រាំពីបទធ្វើឱ្យខូចដល់សន្តិសុខជាតិខណៈដែលគាត់បានដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឲ្យផ្តល់ព័ត៌មានដែលអាចប៉ះពាល់ដល់មុខមាត់​គូប្រជែងមួយក្នុងការបោះឆ្នោតប្រជាធិបតេយ្យ ។ របាយការណ៍ដែលមាន ៣០០ ទំព័រនេះក៏បានគូសបញ្ជាក់លម្អិតនូវអ្វីដែលគេហៅថាកិច្ចខិតខំប្រឹងប្រែងដែលមិនអាចប្រៀបផ្ទឹមបានរួមទាំងការបំភិតបំភ័យសាក្សីដើម្បីរារាំងការស៊ើបអង្កេតពីគម្រោងផែនការរបស់លោកត្រាំក្នុងប្រទេសអ៊ុយក្រែន ។…

បំពង់បង្ហូរឧស្ម័នរវាងរុស្ស៊ីនិងចិនបានដាក់សម្ពោធឲ្យប្រើប្រាស់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល ប្រភព ស៊ីអិនអិន (០៤.១២.១៩) ចិន៖ ប្រទេសរុស្ស៊ីបានបើកបង្ហូរជាលើកដំបូងកាលពីថ្ងៃចន្ទនេះនូវ​ឧស្ម័ន​ទៅកាន់ប្រទេសចិន  តាមបំពង់បង្ហូរដែលមានតម្លៃរាប់ពាន់លានដុល្លារ​   ដោយជាសញ្ញានៃការរិតចំណងទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរបានឲ្យដឹងថាបំពង់បង្ហូរឧស្ម័ននោះមានចម្ងាយជាង ៨.១០០ គីឡូម៉ែត្រឆ្លងកាត់ប្រទេសទាំងពីរហើយនឹងចែកចាយឧស្ម័នធម្មជាតិចំនួន ៣៨ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំនៅឆ្នាំ…

កូរ៉េខាងជើងនិយាយថាជម្រើសនៃកាដូបុណ្យណូអែលគឺសំរេចលើសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល ប្រភព ហ្គាឌៀន (០៤.១២.១៩) កូរ៉េខាងជើង៖ កាលពីម្សិលមិញកូរ៉េខាងជើងបានព្រមានថាខ្លួនអាចនឹងបន្តការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយនៅប៉ុន្មានសប្តាហ៍ទៀតប្រសិនបើសហរដ្ឋអាមេរិកមិនផ្លាស់ប្តូរជំហរចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេដោយកូរ៉េខាងជើងបាននិយាយថា“ វាអាស្រ័យលើសហរដ្ឋអាមេរិកទាំងស្រុងនូវជម្រើសអំណោយបុណ្យណូអែលដែលខ្លួនចង់បាន” ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោករី ថាសុង​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបកប្រែដោយទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋថា“ ពេលវេលាកំណត់នៅចុងឆ្នាំនេះ” ​សម្រាប់សហរដ្ឋអាមេរិកគឺខិតជិតមកដល់ហើយ។លោកក៏បានចោទប្រកាន់រដ្ឋការលោកត្រាំថាបានលេងសើចជាមួយពេលវេលាក្នុងការពិភាក្សាជាមួយទីក្រុងព្យុងយ៉ាងដោយសង្ឃឹមថាអាចនឹងចៀសវាងការប្រឈមមុខដាក់គ្នាមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាឆ្នាំក្រោយនេះ។ ចាប់តាំងពីបរាជ័យនៃកិច្ចចរចានៅទីក្រុងហាណូយមកលោកគីម​បាន​គំរាមម្តងហើយម្តងទៀតថាកូរ៉េខាងជើងអាចនឹងបន្តការសាកល្បងនុយក្លេអ៊ែរ…

រដ្ឋការលោកត្រាំនឹងថ្លឹងថ្លែងដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល ប្រភព អេមអេសអេន (០៤.១២.១៩) អ៊ីរ៉ង់៖ ជំនួយការរបស់ប្រធានាធិបតីដូណាល់ត្រាំកំពុងថ្លឹងថ្លែងដាក់ទណ្ឌកម្មថ្មីទៅលើមន្រ្តីអ៊ីរ៉ង់ដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សដោយពឹងផ្អែកលើព័ត៌មានដែលប្រមូលបានតាមរូបភាពចំនួន ៣៦,០០០ សន្លឹក  ។    វីដេអូនិងព័ត៌មានមួយចំនួនផ្សេងទៀតដែលត្រូវបានផ្តល់ដោយជនជាតិអ៊ីរ៉ង់ដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបថ្មីៗនេះទៅលើបាតុកម្មទ្រង់ទ្រាយធំក្នុងរបបនេះ  ក៏នឹងត្រូវយកមកធ្វើជាភស្តុតាង ផងដែរ ។…