ទំព័រដើម ›› រចនាសម្ព័ន្ធក្រសួងព័ត៌មាន ›› អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ខ្លឹមសារ រូបសញ្ញា ទូរទស្សន៍ជាតិកម្ពុជា TVK

  • ក្នុងគោលបំណងឱ្យស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា មានអត្តសញ្ញាណរបស់ខ្លួនពិតប្រាកដ និង ងាយស្រួល ដល់ទូរទស្សនិកជនបានស្គាល់ឧបករណ៍នៃការផ្សាយរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានទូរទស្សន៌ជាតិ កម្ពុជា បានបង្កើតជារូបសញ្ញាមួយ ដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖

    • រូបសញ្ញារបស់ទូរទស្សន៍ជាតិកម្ពុជា គឺមានរាងបួនជ្រុងទ្រវែងដោយមានទទឹង២ភាគ បណោ្តយ៣ភាគ។ មានពណ៌ក្រហមរាងចតុកោណព្នាយ ពុះកាត់ផៃ្ទពណ៌ខៀវ រាង ចតុកោណ កែង នៃផ្ទៃក្រឡា ទាំងអស់។

    • ក្នុងទំហំផ្ទៃក្រឡាដែលមានពណ៌ខៀវ ក្រហម មានអក្សរឆ្លាក់មូល ទទក ពណ៌ ‹ស› មានរឹមពណ៌ ខ្មៅដែលស្ថិតនៅក្នុងទំហំផ្ទៃក្រឡា ១ភាគ នៃទទឹង និង ៣ភាគនៃបណ្តោយ ហើយអក្សរឡាតាំង TVK មានពណ៌‹ស› រឹម ពណ៌ខ្មៅ ស្ថិតនៅក្នុងរង្វង់រាងពងក្រពើ មានផ្ទៃពណ៌ ‹ស› គែមពណ៌ខ្មៅ ជានិមិត្តរូបពិភពលោក ស្ថិតនៅ ១ភាគនៃទទឹង និង ១ភាគ៣ នៃបណ្តោយផ្នែកខាងក្រោម ។

    • អក្សរ ទទក ពណ៌ ‹ស› រឹមខ្មៅ អក្សរកាត់ឡាតាំង TVK ពណ៌ ‹ស› រឹមខ្មៅ ជាអក្សរកាត់នៃ ឈ្មោះរបស់ ស្ថានីយ៍ សំរាប់បង្ហាញអត្តសញ្ញាណរបស់ខ្លួនឱ្យទូរទស្សនិកជនស្គាល់ ‹ទូរទស្សន៍ ជាតិកម្ពុជា› ទាំងនៅ ក្នុងផ្ទៃប្រទេស និង លើឆាកអន្តរជាតិ ។

    • ពណ៌ ខៀវ ក្រហម ស ជាពណ៌របស់ទង់ជាតិកម្ពុជា ។

អាសយដ្ឋាន៖ លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ +855-12 554 535 ទូរសារលេខ +855-23 430 752
សារអេឡិចត្រូនិច៖ nawaddha@yahoo.com.kh គេហទំព័រ៖ www.tvk.gov.kh