ទំព័រដើម ›› រចនាសម្ព័ន្ធក្រសួងព័ត៌មាន ›› អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

ខ្លឹមសារ រូបសញ្ញា វិទ្យុជាតិកម្ពុជា RNK

  1. សញ្ញារបស់វិទ្យុជាតិកម្ពុជា មានរាងជារង្វង់ ដែលស្ថិតនៅលើផ្ទៃពណ៌ស ។ រូបសញ្ញានេះ ផើ្តមចេញពី រូបប្រាសាទអង្គរវត្ត ពណ៌ ‹ស› នៅចំកណ្តាលរង្វង់ពណ៌ក្រហម ដោយបញ្ចេញ រស្មីពណ៌ខៀវ ទៅខាងមុខចំនួន ៧ ជាន់។ នៅខាងមុខរូបប្រាសាទមានចារឹកអក្សរ ពណ៌ក្រហម ដែលមានន័យថា វិទ្យុជាតិកម្ពុជា ចំពាក់ កណ្តាលរង្វង់។ រីឯនៅខាងក្រោមអក្សរនេះ មានរូបរាងពងក្រពើ ដែលសរសេរ អក្សរកាត់ថា RNK ដែល ភាសា បារាំង មានន័យថា RADIO NATIONALE DU KAMPUCHEA រំលេចដោយ ពណ៌ទឹកសមុទ្រ។

  2. រូបប្រាសាទពណ៌ស ស្ថិតលើផ្ទៃពណ៌ក្រហម ដែលព័ទ្ឋជុំវិញដោយរង្វង់ពណ៌ខៀវ ជាតំណាងទង់ជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា។ រស្មីពណ៌ខៀវ ទាំងប្រាំពីរ ជាតំណាងលក្ខណះ បច្ចេកទេសនៃរលកសញ្ញាការ ផ្សាយរបស់វិទ្យុ ។ ចំណែកអក្សរ RNK ស្ថិតនៅក្នុងរង្វង់ពងក្រពើ គឺ តំណាងឱ្យការផ្សាយ ជាភាសាបរទេស ទៅលើ ពិភពលោក

អាសយដ្ឋាន៖ លេខ០6 ផ្លូវលេខ19L សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ (855+)23 426 115 ទូរសារ (855+)23 927 319
សារអេឡិចត្រូនិច veasna.rnk@gmail.com​​