ក្រសួងព័ត៌មាន ---រេរាំក្នុងស្រមោល Dancing in Shadow

           បោះពុម្ព  

 

អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ការបែងចែកនៅក្នុងអន្តរជាតិជាកត្តាចំបងដែលធ្វើអោយមានការយឺតយ៉ាវដល់ការនាំភាគីខ្មែរដែល មានជំលោះចូលទៅកាន់តុចរចាបាន ។ ប៉ុន្តែជំនួប សីហនុ-ហ៊ុនសែន នៅឆ្នាំ ១៩៨៧ គឺជាការទំលាយ ភាពគាំងទាំងឡាយ ហើយនៅឆ្នាំដដែលនោះ វៀតណាមបានចាប់ផ្តើមដកកង ទ័ពទាំងស្រុងរបស់ខ្លួន ចេញពីកម្ពុជាផងដែរ (ទំព័រ ៣១) ។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៅទីក្រុងជកាតា ឆ្នាំ ១៩៨៨ ភាគីខ្មែរទាំង៤បានជួប ប្រជុំជាមួយគ្នាជា លើកដំបូង ។ នៅខែតុលា ១៩៩១ កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា ។ កិច្ចព្រមព្រៀងនេះជាឧបករណ៍ មួយអនុញ្ញាតអោយមហាអំណាចទាំងឡាយដកខ្លួនចេញពីសង្គ្រាមប្រយោលនៅក្នុង ប្រទេសកម្ពុជាក្នុងស្ថានភាពដែលសង្គ្រាមត្រជាក់បាន រលត់ទៅ (ទំព័រ ៣៥) ប៉ុន្តែកិច្ចព្រមព្រៀងនេះ មានចំនុចខ្សោយពីរ គឺៈ មួយ ការបញ្ចូលពួកខ្មែរក្រហម ទៅក្នុងដំណើរសន្តិភាព នៅកម្ពុជាដែល តាម ពិតទៅពួកនេះត្រូវតែបញ្ជូនខ្លួនទៅតុលាការ និង ទីពីរ ការទំលាក់តួនាទីរបស់រដ្ឋកម្ពុជាដែលបានគ្រប់គ្រងប្រទេសជាង ដប់ឆ្នាំមក ហើយនោះ អោយធ្លាក់មកនៅត្រឹមតែជាផ្នែកមួយនៃ‹‹រចនាសំព័ន្ធរដ្ឋបាល ដែលមានស្រាប់នៅនឹងកន្លែង››ទាំងបួនទៅវិញ ។ នេះជាការ ក្បត់តថភាពទាំងស្រុង (ទំព័រ ៣៥) ។ តាមពិតទៅ បើសិនជាគេទុកអាសនៈកម្ពុជានៅអ.ស.ប. អោយនៅទំនេរតាមការទាមទាររបស់ចលនា មិនចូលបក្សសំព័ន្ធ និង សំណើរបស់ប្រទេសឥណ្ឌាចាប់តាំងពីទសវត្ស ៨០ មកនោះ ជំនួយអាចហូរ ចូលទៅភាគីទាំងពីរមិនមែនបានតែ រដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប.)តែម្ខាងនោះទេ ទន្ទឹមនឹងនេះ ដំណោះស្រាយបញ្ហាកម្ពុជាប្រហែលជាបានលឿនជាងនេះ ។ មួយវិញទៀត ការទុក អាសនៈកម្ពុជាអោយនៅទំនេរ អាចមានប្រទេសមួយចំនួន ដូចជាបារាំង និង អូស្ត្រាលី ជាដើម អាច ចេញពីជួរហើយ ទទួលស្គាល់រដ្ឋកម្ពុជាថែមទៀតផង ។ ទន្ទឹមនឹងនេះ អាចមានកិច្ចព្រមព្រៀងណាមួយរវាងសីហនុ-ហ៊ុនសែន ដែលអាចដាក់ខ្មែរក្រហមនិង សំព័ន្ធមិត្តរបស់គេអោយអែបកៀនបានថែមទៀតផង (ទំព័រ ៣៦) ។ អំពីអេសអិនស៊ី- អ៊ុនតាក់- រដ្ឋកម្ពុជា នៅពេលមកដល់ជាក់ស្តែងទើប គេឃើញថានេះមិនមែនជាអ៊ុនតាក់ និង អេសអិនស៊ី ទេដែលជាអ្នក ត្រួតត្រាប្រទេសកម្ពុជានោះ តែគឺរដ្ឋកម្ពុជាទេ ដោយថាគឺភាគីនេះបាន គ្រប់គ្រង ៩០ ភាគរយនៃទឹកដី ហើយគ្រប់គ្រងប្រជាជនក្នុងភាគរយស្ទើរដូចគ្នានេះដែរ ។ សម្តេចសីហនុ ជាប្រធានអេសអិនស៊ី ជា គោលការណ៍ព្រះអង្គត្រូវគង់នៅជាអព្យាក្រិត តែទាំងអស់គ្នា មានអារម្មណ៍ថា ព្រះអង្គគង់នៅពីក្រោយហ៊្វុនស៊ីនប៉ិចដដែល ។ ការងារអ៊ុនតាក់ នៅកម្ពុជាមិនបានជាទីគាប់ចិត្តប៉ុន្មានឡើយ ។ គំរោងស្តារឡើងវិញប្រទេសកម្ពុជាត្រូវរាំងស្ទះដោយបណ្តាលមកពីវេតូនៃភាគីខ្មែរទាំងបី នៃរ.ច.ក.ប. ទន្ទឹមនេះខាឃាំងមិនអោយអាជ្ញាធរខេត្ត យកពន្ធលើពួកទេសចរនៅសៀមរាប ការរត់ពន្ធរបស់មន្ត្រីអ៊ុនតាក់ ដោយសំអាងថា អ៊ុនតាក់ជាអ្នក គ្រប់គ្រងព្រលានយន្តហោះ ជាដើម ទាំងអស់នេះបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើហិរញ្ញវត្ថុរបស់ រដ្ឋកម្ពុជា ។ នៅថ្ងៃទី ១៣ មិថុនា ១៩៩២ គឺជាការចាប់ផ្តើមដំណាក់កាលទីពីរនៃការរំសាយទ័ព ៧០ ភាគរយ ហើយក៏ត្រូវល្បីរន្ទឺខ្ទរខ្ទារតាមរយៈឧប្បត្តិហេតុ ‹‹រនាំងឬស្សីមួយដើម›› ពោលគឺប្រការដែលកូនទាហាន ខ្មែរក្រហមដ៏ក្មេងល្ហក់ៗនិងដោយទាំងគ្មានអាវុធថែមទៀត មិនព្រមលើករនាំង ឬស្សីមួយដើមដែល ដាក់រាំងផ្លូវទៅប៉ៃលិននោះដើម្បីបើកផ្លូវអោយលោក អាកាស៊ី ចូលទៅបាន ។ នៅថ្ងៃទី៩ មិថុនា ខ្មែរ ក្រហមបាន ធ្វើលិខិត ជូនដំណឹងមកអ៊ុនតាក់ថាខ្លួនមិនអនុញ្ញាតអោយអ៊ុនតាក់ពង្រាយទ័ពក្នុងតំបន់ របស់ខ្លួនទេ (ទំព័រ ៧៧) ។

ហេតុនេះគឺពួកខ្មែរក្រហមដែលបានធ្វើអោយកម្មវិធីរំសាយទ័ពត្រូវបរាជ័យ ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឥតបានចែងទេពីការដាក់ពិន័យទៅ លើភាគីណាមួយដែលមិនព្រមអនុវត្ត ដោយហេតុថានៅ ពេលនោះ អ្នកណាក៏មានសុទិដ្ឋិនិយមថាទាំងអស់គ្នាពិត ជាអនុវត្តតាមកិច្ចព្រម ព្រៀង នេះជាមិនខាន (ទំព័រ ៨៣) ។ ក្រោយពេលប្រជុំអេសអិនស៊ីនៅសៀមរាបជាលើកទីពីរនៅខែកញ្ញាឆ្នាំ១៩៩២ មក លោក បេនី បាន ជូនសម្តេច សីហនុ ទៅបំពេញទស្សនកិច្ចនៅតំបន់ខ្មែរក្រហមប៉ៃលិន តំបន់ហ៊្វុនស៊ីនប៉ិចនៅភូមិគូ ក្នុង ខេត្តឧត្តរមានជ័យ និង តំបន់រណសិរ្ស រំដោះជាតិខ្មែរនៅថ្មពួក និង បន្ទាយមានឬទិ្ធ ។ ក្រោយពីទស្សន កិច្ចនេះ លោកបានធ្វើការសន្និដ្ឋានថ ាកងទ័ពខ្លាំងក្លាពិតប្រាកដដែលប្រឈម គ្នាមានតែ ពីរតែប៉ុណ្ណោះ គឺកងទ័ពខ្មែរក្រហម និង កងទ័ពរបស់រដ្ឋកម្ពុជា ហេតុនេះក្នុងពេលដែលខ្មែរក្រហមមិនព្រមចូលរួម ការរំសាយទ័ព មានន័យពិតប្រាកដត្រឹមតែសំដៅកាត់បន្ថយកំលាំងរបស់រដ្ឋកម្ពុជាតែប៉ុណ្ណោះ (ទំព័រ ៩១) ។ នៅថ្ងៃទី ១៣ មេសា ១៩៩៣ ខ្មែរក្រហមបាន បិទការិយាល័យរបស់ខ្លួននៅភ្នំពេញទាំងស្រុង (ទំព័រ ៩៨) ។ ទោះជាយ៉ាងនេះក្តីក៏អ៊ុនតាក់នៅតែប្តេជ្ញាធ្វើការបោះឆ្នោតអោយបាន ទោះមាន ការចូលរួមឬមិនចូល រួមរបស់ខ្មែរក្រហមក្តី ។ នៅថ្ងៃទី ១២ សីហា ១៩៩២ លោក អាកាស៊ី បានប្រកាសដាក់អោយប្រើច្បាប់ ស្តីពី ការ បោះឆ្នោត   (ទំព័រ ៩៥) ។ ក្នុងបេសកកម្មរបស់ខ្លួននៅកម្ពុជា អ៊ុនតាក់បានទទួលជោគជ័យបំផុតនៅលើផ្នែកពីរៈ មួយគឺលើបញ្ហា មាតុភូមិនិវត្តន៍ និង ពីរគឺការបោះឆ្នោត ។ ទន្ទឹមនឹងជោគជ៍យទាំងពីរនេះ ក៏អ៊ុនតាក់បានរួមចំនែកទៅ ក្នុងបំលាស់ប្តូរគំនិតគ្នានឹងគ្នា ការបើកសេរីភាពសារព័ត៌មាន និង ការដាក់បញ្ចូលទៅក្នុងវាក្យស័ព្ទខ្មែរ នូវ បញ្ញត្តិស្តីពីសិទ្ធិមនុស្សផងដែរ (ទំព័រ ១០៩) ។ នៅមុនពេលបោះឆ្នោត គណបក្សនយោបាយជាងម្ភៃបានបើកការិយាល័យរបស់ខ្លួនចំនួន ២០៣៧ កន្លែងទូទាំងប្រទេសកម្ពុជា ក្នុងនោះហ៊្វុនស៊ីនប៉ិចដែលត្រួតត្រាទឹកដីតែមួយក្រវិចនោះ បានបើកការិយាល័យចំនួន ៧៦២ គណបក្សប្រជាជន ៦៤៤ គណបក្សប៊ីអិលឌីភី ២០៤ និង គណបក្សប្រជាធិបតេយ្យសេរី ១៤៦ (ទំព័រ ១១៧)។  រយៈពលឃោសនាគឺមានប្រាំមួយអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃទី ៧ មេសាទៅ ។ នៅក្នុងការឃោសនា ហ៊្វុនស៊ីនប៉ិចតែងនិយាយថាបោះអោយហ៊្វុនស៊ីនប៉ិចគឺបោះអោយសីហនុ ហើយ នេះជាការមិនពិត ទាល់តែ សោះ ដោយថាសម្តេចសីហនុត្រូវនៅជាអព្យាក្រិត្យហើយលោកជាបីតានៃ ប្រជាជនកម្ពុជា ទាំងអស់ ។ ហ៊្វុនស៊ីនប៉ិចក៏បានរំលោភផងដែរទៅ លើបញ្ញត្តិដែលហាមមិនអោយប្រើ រូបសម្តេចសីហនុ ក្នុងការឃោសនា ដោយគណបក្សនេះបានបោះអាវយឺតដែលមានបង្ហាញរូបរបស់ រណ្ណឬទ្ធិពាក់អាវយឺតមានរូបសម្តេចសីហនុ ។ ហ៊្វុនស៊ីនប៉ិចក៏បានធ្វើសំភាសន៍ជាមួយទ្រង់រណ្ណឬទ្ធិ ដែលបានថ្លែងពី សារសំខាន់ដែលមាន សម្តេចសីហនុជាប្រធានដឹកនាំ (ទំព័រ ១១៨) ។ ការបោះឆ្នោតមានរយៈពេលពេញមួយអាទិត្យ គឺចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៨ ឧសភា ១៩៩៣ ។ លោក បេនី ទទួលស្គាល់ពីចំណុចខ្វះខាតជាច្រើនរបស់អ៊ុនតាក់ដែលជាមូលដ្ឋាននៃការតវ៉ារបស់ភាគី រដ្ឋកម្ពុជា ។ នៅថ្ងៃទី ២៩ ឧសភា ការរាប់សន្លឹកឆ្នោតបានចាប់ផ្តើម ។ បុគ្គលិកខ្មែរទាំងអស់មិនត្រូវបានអោយចូលរួមនៅក្នុងការរាប់សន្លឹកឆ្នោតនេះទេ ដើម្បីចៀស វាងការចោទប្រកាន់ថាមានភាពលំអៀងទៅម្ខាងៗ (ទំព័រ ១២៤) ។ នៅថ្ងៃទី ១ មិថុនា គេបានមើលឃើញថាហ៊្វុនស៊ីនប៉ិចមានជ៍យជំនះ ប៉ុន្តែចាប់ពីថ្ងៃ៣១ ឧសភាមកម៉្លេះ  គណបក្សប្រជាជនបានតវ៉ាពីភាពមិនប្រក្រតីនៃការបោះឆ្នោតនេះទៅលោក អាកាស៊ី និង រេស៊ីណាល អូស្ទីន ។ នៅថ្ងៃទី ១០ មិថុនា ក្រោយពីការប៉ុនប៉ងរបស់សម្តេចសីហនុ ដើម្បីបង្កើត រដ្ឋាភិបាលបណ្តោះអាសន្នត្រូវបរាជ័យ ដោយការជំទាស់ របស់អាមេរិចមក (ទំព័រ ១២៥-១២៦) អ៊ុនតាក់ បានប្រកាសលទ្ធផលនៃការឆ្នោតដោយហ៊្វុនស៊ីនប៉ិចជាប់លំដាប់ទីមួយ គណបក្សប្រជាជន ជាប់ប្រកិត ទីពីរ ។ នៅថ្ងៃដដែលនោះ ហ៊ុនសែន បានចោទប្រកាន់អ.ស.ប. និង បរទេសថាបានសមគំនិតគ្នារៀប ចំជាការក្លែងបន្លំយ៉ាង ទូលំ ទូលាយមួយ ហើយបានអោយដំណឹងពីប្រការដែលខេត្តប្រាំមួយនៅបូព៌ា  តំណាងជិត សែសិបភាគរយនៃទឹកដីទាំងមូល បានធ្វើកុបកម្ម ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី ចក្រពង្ស និង ឧត្តមសេនីយ ស៊ិនសុង ។ ថ្វីត្បិតតែលោក ហ៊ុនសែន បានជូនដំណឹងពីកុបកម្ម ប៉ុន្តែ លោកមិនបានគាំទ្រទេ (ទំព័រ ១២៨) ។ បីថ្ងៃក្រោយ លោក ហ៊ុនសែន បានទៅកំពង់ចាម ដើម្បីរំងាប់ កុបកម្ម ចក្រពង្សនិងស៊ិនសុង គេចទៅ វៀតណាម (ទំព័រ ១២៩) ។ ថ្ងៃ២១មិថុនា កិច្ចព្រមព្រៀងបែងចែកអំណាចមួយបានឈានដល់ការសំរេចដោយមានរណ្ណឬទិ្ធនិង លោក ហ៊ុនសែន ជាសហប្រធាននៃរដ្ឋាភិបាលបណ្តោះអាសន្ន និង ជាសហរដ្ឋមន្ត្រីការពារប្រទេស មហាផ្ទៃ និង សន្តិសុខ (ទំព័រ ១៣០) ។
រដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ២១ កញ្ញា ហើយសភាធម្មនុញ្ញ បានប្រកាសរបបរាជានិយម អាស្រ័យ ដោយរដ្ឋធម្មនុញ្ញដែលមានសម្តេចសីហនុជាអ្នកគ្រងរាជ្យតែមិនកាន់អំណាច (ទំព័រ ១៣១) ។ ដោយភារកិច្ចរបស់អ៊ុនតាក់បានបញ្ចប់ ហើយ នោះ លោកអាកាស៊ី និង សិនឌែសុន បានចាកចេញពី កម្ពុជានៅថ្ងៃទី ២៦ កញ្ញា ហើយមួយអាទិត្យក្រោយមក លោក បេនី ក៏បានចាកចេញ តាមក្រោយដែរ។  ទំព័របន្ទាប់...

 

រក្សាសិទ្ធគ្រប់បែបយ៉ាងេដាយក្រសួងព័ត៌មាន