ក្រសួងព័ត៌មាន ---រេរាំក្នុងស្រមោល Dancing in Shadow

           បោះពុម្ព  


រេរាំក្នុងស្រមោល (Dancing in Shadows)

និពន្ធដោយ Benny Widyono

សងេ្ខបដោយ ឯកឧត្តម ខៀវ កាញារីទ្ធ

សៀវភៅបាន ចាប់ផ្តើមដោយ បុព្វកថ របស់លោក បេន គាណាន់ (ទំព័រxvii ) ដែលបានលើកឡើងពី ការសោកស្តាយរបស់ លោកក្នុងការវាយកំទេចវិហារអ៊ីស្លាមដ៏មានចំនាស់ជាងគេនៅក្នុងទីក្រុងភ្នំពេញ គឺវិហារ Noor Al-Ishan    ដែលត្រូវបានកសាងឡើង នៅក្នុងឆ្នាំ ១៨១៣ ពោលគឺតែ ប៉ុន្មានឆ្នាំ ក្រោយពីព្រះរាជាខ្មែរ បានរើព្រះរាជវាំងពី ឧដុង្គមកទីក្រុងភ្នំពេញ ។ វិហារនេះ ត្រូវបានសាងសង់ជំនួសវិញដោយ យករចនាបថបែបមជ្ឈឹមបូព៌ា ព្រោះជាអំនោយរបស់ក្រុមសញ្ជាតិគុយវែតមួយក្រុមដែលបានផ្តល់ទុន ចំនួន ៧០ ០០០ ដូឡាសំរាប់ការសាងសង់នេះ ។ ប៉ុន្តែការសោក ស្តាយនេះ ក៏ដើម្បីរំលឹកផងដែរពីការ សំលាប់ដ៏ឃោរឃៅដែលសហគមន៍ចាម បានរងគ្រោះ ហើយដែលក្រោយពីការរំដោះ ១៩៧៩ ហើយ ក្តីក៏អង្គការសហប្រជាជាតិនៅតែបន្តអោយពួកខ្មែរក្រហមបន្តអង្គុយនៅក្នុង អង្គការនេះដដែលដោយ គេចាត់ទុកថា ‹‹បញ្ហាកម្ពុជា›› គឺបញ្ហា កាន់កាប់របស់វៀតណាម មិនមែនញ្ហាប្រល័យពូជសាសន៍ដែល វៀតណាមបានមកជួយបញ្ចប់នោះទេ ។ លោក បេន គាណាន់ ក៏បានរៀប រាប់ពីប្រការដែលអ្នកកាសែតនៃអង្គភាពកាសែតដ៏ល្បីល្បាញ ពីរនាក់ គឺកាសែត Tempo និង Sinar Haripan បានមកវិហារ Noor Al-Ishanនេះនៅឆ្នាំ១៩៨០ ហើយ បាន សរសេរពីការលំបាកវេទនារបស់សហគមន៍អ៊ីស្លាមក្នុងសម័យប៉ុលពត ដែលធ្វើអោយប្រទេសឥណ្ឌូនេស៊ី និង បន្ទាប់មកទៀតម៉ាលេស៊ី បានស្វះស្វែងរកដំណោះស្រាយមួយនៅក្នុងទសវត្សបន្ទាប់មក ។ នៅឆ្នាំ ១៩៨៣ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មីគឺលោក ប៊ីល ហាយដេន ក៏បានមើលឃើញបញ្ហានេះ ដែរ ។ នៅខែមីនា ១៩៨៥ លោក ប៊ីល ហាយដេន បានទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ដែលនៅទីនោះ លោកបានជួបនឹងនាយករដ្ឋមន្ត្រីកម្ពុជាថ្មី គឺលោក ហ៊ុនសែន ដែលបានប្រាប់លោកថា រដ្ឋាភិបាលលោកនឹងត្រៀមធ្វើសម្បទាន ជាមួយ សម្តេចសីហនុនិងអ្នកឯទៀតផងដែរបើសិនជាអ្នកទាំងនោះព្រមរួមជាមួយលោកកំចាត់ពួកខ្មែរក្រហម ហើយនៅពេលដែលមានដំណោះ ស្រាយកងទ័ពវៀតណាមនឹងដកចេញពីកម្ពុជានៅឆ្នាំ ១៩៩០ ឬ មុនពេលវេលានេះទៀតផង ។ បន្ទាប់ពីវៀតណាមបានបន្ទន់ឥរិយាបថ ដោយមិនយករឿងការគំរាមកំហែងរបស់ចិនជាធំ តែលើកតែពីការបង្ការការវិលត្រលប់ មកវិញនៃរបបខ្មែក្រហមតែមួយប៉ុននោះមក គេឃើញថាចិនមិនមែនជាកត្តាចំបងទេ តែគឺប្រទេសថៃ ដែលជាប្រទេសផ្តល់ ជំរកដល់ខ្មែរក្រហម និងជាកន្លែងឆ្លងកាត់សំភារៈជំនួយចិន ដើម្បីចិញ្ចឹមពួកខ្មែរ ក្រហមនេះទៅវិញទេដែលជាកត្តាកំណត់ផង ជាកត្តាផ្តល់សង្ឃឹមផងថាបញ្ហាកម្ពុជាអាចដោះស្រាយ ចេញរួច។ ក្រោយពី ការចរចាជាច្រើនលើកច្រើនសា កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានត្រូវចុះហត្ថលេខាដោយភាគីកម្ពុជា ។ នៅក្នុងអារម្ភកថារបស់លោកវិញ លោក បេនី វីដ្យូណូ បានរ៉ាយរ៉ាប់ថាលោកសរសេរសៀវភៅនេះដើម្បី និយាយពីសភាពការណ៍ប្រាំឆ្នាំនៅកម្ពុជាក្នុងសម័យដែលលោកមក បំពេញការងារនៅកម្ពុជាដោយដើរតួពីរៈ លើកដំបូងលោកបំពេញការងារក្នុងឋានៈជាប្រធានអ៊ុនតាក់ប្រចាំខេត្តសៀមរាប និងបន្ទាប់ពី អ៊ុន តាក់ ចេញពីកម្ពុជា នៅឆ្នាំ ១៩៩៤ លោកបានត្រលប់មកបំពេញការងារនៅកម្ពុជាក្នុងឋានៈជា តំណាងអគ្គលេខាធិការ អង្គការសហប្រជា ជាតិរហូតដល់ឆ្នាំ១៩៩៧ ។ លោកបានបញ្ជាក់ថាលោកបាន សំរេចសរសេរសៀវភៅនេះ ដោយអ្នកសរសេរ សៀវភៅពី បញ្ហាកម្ពុជាក្នុង សម័យនោះជាពួកអ្នក កាសែតបស្ចឹមប្រទេស ឬ ជាអ្នកស្រាវជ្រាវដែលជាប់ច្រើននឹងទស្សនៈបស្ចឹមប្រទេសទាក់ទិនទៅនឹង ព្រឹត្តការណ៍ ដែលបានកើតឡើងនៅសម័យនោះ ។ លោកបញ្ជាក់ថា លោកសរសេរសៀវភៅនេះដោយពាក់វ៉ែនតាបី ។  វ៉ែនតាទីមួយ គឺជាវ៉ែនតានៃអ្នក សង្កេតការណ៍ជាបុគ្គល ។ វ៉ែនតាទីពីរគឺជាវ៉ែនតាមន្ត្រីបំរើការជាអាជីពរបស់អង្គការសហប្រជាជាតិ។ វ៉ែនតាទីបីគឺជាវ៉ែនតាអ្នកស្រាវជ្រាវ(Academic) ។ លោកកើតនៅឆ្នាំ ១៩៣៦ នៅម៉ាកាឡាង ភាគកណ្តាលនៃកោះជ្វា ។ ឈ្មោះដើមរបស់លោកគឺ អយ ហុងឡាង តែនៅពេលដែលលោក ស៊ូហាតូ ប្រកាន់នយោបាយគាបសង្កត់លើសហគមន៍ចិនមក លោកត្រូវបង្ខំចិត្តប្តូរឈ្មោះទៅជា បេនី វីដ្យូណូ វិញរហូតដល់សព្វថ្ងៃ ។ លោក ទទួលសញ្ញាប័ត្របណ្ឌិត ផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យតិចសាសនៅឆ្នាំ ១៩៦៣ ហើយបានបំពេញ ការងារជាមន្ត្រីអង្គការសហប្រជាជាតិជារៀងរហូតមក ។ សៀវភៅរបស់លោកចែកចេញជាពីរភាគៈ ភាគទីមួយនិយាយពីការងារ របស់ លោកក្នុងភារកិច្ចជាក្រុមការងារអ៊ុនតាក់ និងភាគទីពីរនិយាយពីការងាររបស់លោកក្នុងឋានៈជាតំណាងរបស់អង្គការសហប្រជាជាតិ ។ នៅក្នុងភាគទីមួយ ដែលមានចំណងជើងថាៈគំហើញពីមូលដ្ឋាន-១៩៩២ ដល់ ១៩៩៣  នេះ ចែកចេញ ជា ៧ ផ្នែក ដោយចាប់ផ្តើមពីការ មកដល់កម្ពុជា ជាលើកដំបូងរបស់លោកនៅ ខែមេសា ១៩៩២ រហូត ដល់ពេលបោះឆ្នោតរៀបចំដោយអ៊ុនតាក់នៅឆ្នាំ ១៩៩៣ ។ លោកត្រូវបានសម្តេចសីហនុហៅថាជា ‹‹ព្រះអង្គ ម្ចាស់មកពីកោះជ្វាទីពីរ›› នៅក្នុងពេលសម្ពោធបញ្ជាការដ្ឋានអ៊ុនតាក់ខេត្តសៀមរាបនាខែ សីហា ឆ្នាំ ១៩៩២ ដោយយោងលើការវិលត្រលប់ មកវិញរបស់ព្រះបាទ ជ័យវរ្ម័នទីពីរពីរាជធានីជ្វា ហើយដែលនៅក្នុងឆ្នាំ ៨០២ គ.ស. បានរៀបចំពិធីគ្រងរាជ្យនិងបានប្រកាសផ្តាច់ខ្លួនចេញពី រាជាណាចក្រជ្វានោះជាព្រះអង្គម្ចាស់ទីមួយ (ទំព័រ ៥៥) ។ លោក បេនី បានកំណត់ថា មានតួអង្គបីនាក់បានដើរតួសំខាន់នៅ ក្នុងរឿងរ៉ាវដែល លោកសរសេរ នោះ គឺសម្តចសីហនុ ខ្មែរក្រហម និង អង្គការសហប្រជាជាតិ ។ តួអង្គទាំងបីនេះជាខ្សែប្រទាក់គ្នាដ៏ចាក់ស្រេះ ជាតួអង្គដែលរេរាំនៅក្នុងស្រមោលហើយដែលបាន ដាប់ឆ្លាក់វាសនានៃប្រទេសកម្ពុជា ។ សម្តេចសីហនុជាតួអង្គសំដែងជារៀងរហូតនៅក្នុងរឿងកម្ពុជាតាំង ពីលោកឡើងគ្រងរាជ្យ នីរទេស ត្រឡប់ចូលស្រុកវិញ ឡើងគ្រងរាជ្យ រហូតដល់ទ្រង់ដាក់រាជ្យនាឆ្នាំ ២០០៤ ។ ខ្មែរក្រហមក៏ជាតួសំខាន់មួយ ទៀត ព្រោះពួកនេះដើរតួបំផ្លិចបំផ្លាញតាំងពីកាន់អំណាច ភៀសខ្លួន ហើយព្រោះតែល្បិចកិច្ចកលការទូតរបស់ខ្លួននៅអ.ស.ប. ពួកនេះនៅតែ អាចបន្តតួនាទីបំផ្លិចបំផ្លាញ របស់ពួកគេបន្តទៀតក្នុងរយៈពេលប្រាំឆ្នាំនៃការរៀបរាប់របស់សៀវភៅនេះ ។ តួអង្គចុងក្រោយគឺអ.ស.ប. ដែល ជាបញ្ហាផង ជាដំណោះស្រាយផងនៃសោកនាដកម្មកម្ពុជា ។ ទោះជាយ៉ាងនេះក្តី ក៏នៅក្នុងភាគទីមួយនៃសៀវភៅនេះ លោក បេនី បានកំណត់ ថាជាការរេរាំនៃតួអង្គ បី ពោលគឺសម្តេច សីហនុ អាកាស៊ី និង ហ៊ុនសែន  (ទំព័រ ៤៣) ។ លោក បេនី បានកំណត់ថាសោកនាដកម្មកម្ពុជា មានបីដំណាក់ៈ ដំណាក់កាលទីមួយគឺនៅចន្លោះឆ្នាំ ១៩៦០-១៩៧៥ ដែលក្នុងដំណាក់កាលនេះ កម្ពុជាមានស្ថានភាព ដូចប្រទេសឥណ្ឌូនេស៊ី ពោលគឺជាប្រទេសពីរដែលរងគ្រោះដោយសារគោលនយោបាយអាមេរិចក្នុង សម័យសង្គ្រាមត្រជាក់ ។ បន្ទាប់មកទៀត ការទំលាក់សម្តេច សីហនុដែលបង្ខំអោយព្រះអង្គងាកទៅ រួមសំព័ន្ធភាពជាមួយពួកខ្មែរក្រហម ហើយការទំលាក់គ្រាប់បែកដ៏សំបើមរបស់អាមេរិចបានជួយធ្វើ អោយកំលាំងខ្មែរក្រហមងើបឡើងលឿនស្លេវដូចទេពច្យុតិ ។ តួលេខបានអោយដឹងថា អាមេរិចបាន ទំលាក់គ្រាប់បែកមកលើប្រទេសកម្ពុជា ចំនួន ២ ៧៥៦ ៩៤១ តោន ក្នុងពេលដែលនៅក្នុងសង្គ្រាម លោកលើកទីពីរទាំងមូល ពួកសំព័ន្ធមិត្តទំលាក់គ្រាប់បែកអស់ត្រឹមតែ ២លានតោន តែប៉ុននោះហើយ តួលេខនេះធ្វើអោយប្រទេសកម្ពុជាក្លាយជាប្រទេសដែលទទួលរងការទំលាក់គ្រាប់បែកច្រើនជាងគេបំផុតក្នុងពិភពលោក (ទំព័រ ២៥  ) ។ ដំណាក់កាលទីពីរ គឺនៅពេលដែលខ្មែរក្រហមឈ្នះសង្គ្រាមហើយពួកគេបានអនុវត្តការប្រល័យពូជសាសន៍ ហើយដោយ អំណួតនៃជ័យជំនះរបស់ខ្លួនបានបើកការវាយលុកចូលប្រទេសវៀតណាមហើយ សំលាប់រង្គាល ប្រជាជនស៊ីវិលវៀតណាមរាប់ពាន់នាក់ នៅតៃនិញនាឆ្នាំ ១៩៧៧ ។ មិនតែប៉ុណ្ណោះពួក នេះបានកាប់សំលាប់កម្មាភិបាល យោធារបស់ខ្លួនថែមទៀតពិសេសកង កំលាំងយោធានៅ ភូមិភាគបូព៌ា ហើយដោយការកាប់សំលាប់នេះហើយជាមូលហេតុដែលធ្វើអោយមានកងទ័ពតំបន់នោះរត់ភៀសខ្លួន ទៅវៀតណាមហើយ
នៅទីនោះហើយដែលមេដឹកនាំអ្នកទាំងនោះគឺលោក ហេងសំរិន និង លោក ហ៊ុនសែន បានបង្កើតជាកងទ័ពបះបោរ និង រដ្ឋាភិបាលនីរទេស មួយដែលមានឈ្មោះថា រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា  (ទំព័រ ២៧) ។    ដំណាក់កាលទីបី គឺក្រោយពីខ្មែរដួលរលំទៅ អ.ស.ប. ក្រោមការគាបសង្កត់របស់ស.រ.អា.នៅតែបន្ត ទទួលស្គាល់របបកម្ពុជាប្រជាធិបតេយ្យដែលជាលក្ខណៈ អំណោយផលអោយខ្មែរក្រហម នៅតែមាន លក្ខណៈស្របច្បាប់ទទួលយកជំនួយពីសំព័ន្ធមិត្តរបស់ខ្លួន ហើយនៅពេលក្រោយពីការបង្កើតរដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិប តេយ្យ ដែលធាតុពិតជាការយកស្បែកចៀមទៅបំពាក់អោយឆ្កែចចក នោះ (ទំព័រ ៣១) ជំនួយទាំងអស់ត្រូវធ្លាក់ទៅលើរដ្ឋាភិបាលចំរុះនេះ ហើយសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវទទួលរងនូវការហ៊ុមព័ទ្ធសេដ្ឋកិច្ចទៅវិញ ។   ទំព័របន្ទាប់...

រក្សាសិទ្ធគ្រប់បែបយ៉ាងេដាយក្រសួងព័ត៌មាន