ក្រសួងព័ត៌មាន ---  ការសម្ភាសន៍រវាងរដ្ឋមន្រ្តី និង Cambodge Nouveau

           បោះពុម្ព  


លោក​សមរ​ង្ស៊ី​ផា្ងរ​បេ​រ៉េ​

យើង​មិន​បារម្ភ​នឹង​គណបក្ស​រណ្ណ​ឬ​ទ្ធិ​ទេ​

យើង​រៀបចំ​ការ​បោះ​ឆោ្ន​ត​ឃុំ​ ​ស​ងា្ក​ត់តាំង​ពី​យូរណាស់​មក​ហើយ​

ស្រករ​ក្រោយ

សេរីភាព​នៃ​ការ​សំដែង​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

គេ​ចោទ​យើង​ថា​ជា​អា​យ៉ង​យួន​

គឺ​កម្ពុជា​ដែល​បាន​ផ្ចុងផ្តើម​សន្តិភាព​ជាមួយ​ខ្មែរក្រហម​ ​និង​ ​ចង់អោយ​មានការ​វិនិច្ឆ័យ​ទោស​នេះ​

រ​ដា្ឋ​ភិ​បាល​មិន​ជ្រៀតចូល​ក្នុង​ដំណើរការ​វិនិច្ឆ័យ​នេះ​ឡើយ​ 

គេ​មិន​ត្រូវ​អនុវត្ត​ឡូ​ស៊ិ​ច​របស់​ពួក​ខ្មែរក្រហម​ឡើយ​ 

មូលហេតុទាំងប្រាំនៃការប្រល័យពួជសាសន៍នៅកម្ពុជា 

កម្ពុជា​ ​២០០៧

សំភាសន៍​ជាមួយ​កាសែត​ ​៉​ កាំ​បូត​នូ​វ៉ូ​ ​៉​ ( Cambodge Nouveau) លេខ​ ​២៤៨ ខែមករា​ ​ឆ្នាំ​ ​២០០៧

ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​បាន​បំបែក​ខ្លួន​ជា​ពីរ​​។ មួយ​ផ្នែក​នៅ​ក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ ​មួយ​ផ្នែក​ទៀត​បាន​ទៅ​ជាមួយ​សម្តេចក្រុមព្រះ​ ​រណ្ណឫទ្ធិ​ ​។ គេ​មិន​អាច​និយាយ​ថា​ប៉ុ​នា្ម​ន​ភាគរយ​នៅ​ខាង​នេះ​ឬ​ខាង​នោះ​បាន​ទេ​ ​ព្រោះ​មា្ន​ក់ៗ​បាន​ស្ថិត​នៅ​សា្ង​ត់​ស្ងៀម​ ​ក្នុង​ប​ញ្ហា​នេះ​ ​ប៉ុន្តែ​ចំពោះ​អ្នក​ដែល​តាំងពី​ដើម​មក​បា​នប​ងា្ហ​ញ​ជំហរ​ប្រឆាំង​គណបក្ស​ប្រជាជន​ច្បាស់​ក្រលែត​ហើយ​នោះ​គឺ​ ​គេ​ទៅ​តាម​សម្តេច ក្រុមព្រះ​ហើយ​ ​។ ប៉ុន្តែ​ចំពោះ​សមាជិក​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ភាគច្រើន​ដែល​តែង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​​ជាមួយ​គណបក្ស​ ប្រជាជន​កម្ពុជា​ ​គេ​ពេញចិត្ត​នឹង​បន្ត​ទំនាក់ទំនង​នេះ​ទៅ​ទៀត​ ​ព្រោះ​ក៏​ដូច​ការ​គិត​របស់​មនុស្ស​ជា​ច្រើន​ផង​​ដែរ​ ​គណបក្ស​ប្រជាជន​នឹង​បន្ត​កាន់​អំនាច ​ទៅ​ទៀត​ ​ហេតុនេះ​កិច្ចសហការ​ជាមួយ​គណបក្ស​នេះ​គឺជា​ជំរើស​ល្អ​បំផុត​ ​។ 

ម្យ៉ាងទៀត​ចំពោះ​អ្នក​ដែល​ប្រកាន់​ជំហរ​ប្រឆាំង​វិញ​ ​គេ​យល់​ឃើញ​ថា​គេ​គួរតែ​ទៅ​ចូល​ជាមួយ​គណបក្ស​សមរ​ង្ស៊ី​វិញ​គ្រាន់​ជាង​ ទៅ​តាម​សម្តេចក្រុមព្រះ​ ​។ (ត្រឡប់ទៅទំព័រលើ)

លោក​សមរ​ង្ស៊ី​ផា្ងរ​បេ​រ៉េ​

អាទិភាព​របស់​លោក​ ​សម រ​ង្ស៊ី​ ​ចាប់តាំងពី​ការ​បង្កើត​រាជរ​ដា្ឋ​ភិ​បាល​អាណត្តិ​ទី​បី​នេះ​មក​ ​គឺ​ការ​បំ​ផា្ល​ញ​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​អោយ​ ​រលត់​រលាយ​ដោយ​គាត់​មិន​ទាន់​មាន​យុទ្ធ​ស្រា​ស្ត​ច្បាស់លាស់​ជាមួយ​គណបក្ស​ប្រជាជន​នៅឡើយ​ទេ​។​ ​នៅ​ពេល​ដែលរ​ដា្ឋ​​ភិ​បាល ​បាន​បោះដៃ​ទៅ​គាត់​ដើម្បី​ស្នើ​កែប្រែ​ការ​សំរេច​យក​មតិ​ភាគច្រើន​ពីរ​ភាគ​បី​មក​ជា​ហាសិប​ភាគរយ​បូក​មួយ​វិញ​នោះ​គាត់​បាន​គិតថា
​នេះ​ជា​ឱកាស​មាស​ដើម្បី​កំទេច​គំនាប​ដែល​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ប្រើ​ប្រព័ន្ធ​ពីរ​ភាគ​បី​នេះ​សង្កត់​មក​លើ​គណបក្ស​ប្រជាជន​។​
គាត់ក៏​បាន​
ទទួល​យល់ព្រម​ ​។
 

ប​នា្ទ​ប់​មក​​ដោយ​គាត់​យល់​ថា​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​លែង​មាន​អ្វី​គាបសង្កត់​គណបក្ស​ប្រជាជន​បាន​ទៀត​ហើយ​នោះ ​គាត់​ប្រឹង​​អូស​ទាញ​ សមាជិក​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​អោយ​ចូល​ក្នុង​គណបក្ស​គាត់  ​ដោយ​គាត់​រំពឹងគិត​ថា​នៅ​ក្នុង​រាជរ​ដា្ឋ​ភិ​បាល​អាណត្តិ​ក្រោយ​ គឺ​គណបក្ស​
សម រ​ង្ស៊ី​ ​ដែល​នឹង​កា្ល​យ​ជា​ដៃគូ​ជាមួយ​គណបក្ស​ប្រជាជន​ ​។ គាត់​បំផុស​គេ​បំផុស​ឯង​ឈរ​លើ​មូលបទ​នេះ​ ​។
 

ប៉ុន្តែ​ចំពោះ​គណបក្ស​ប្រជាជន​វិញ​យើង​ទុកចិត្ត​អ្នក​នៅ​ក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ជាង​អ្នក​ដែល​នៅ​ក្នុង​គណបក្ស​សមរ​ង្ស៊ី​។​ ​មនុស្ស​នៅ​ក្នុង​គណបក្ស​សម រ​ង្ស៊ី​ ភាគច្រើន​ជា​មនុស្ស​មិន​ដែល​ធា្ល​ប់​បំពេញការងារ​រដ្ឋបាល​ ​មិន​ដែល​មានបទពិសោធន៍​ក្នុង​ ​ការងារ​គ្រប់គ្រង​ ​ហើយ​ជា​មនុស្ស​ដែល​រេ​ចុះឡើង​មិន​អាច​សា្ម​ន​បាន​។​ ​ដើម្បី​ដឹកនាំ​ប្រទេស​គេ​ត្រូវការ​មនុស្ស​ដែល​មាន​​បទ ​ពិសោធន៍​ ​។ នៅ​ពេល​ដែល​យើង​ឃើញ​ថា​ ​លោក​សមរ​ង្ស៊ី​ ​បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​លើ​ភាព​ច្រួល​ច្របល់​របស់​ ​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​នោះ​ ​សម្តេច​ ​ហ៊ុន​សែន​ ​បាន​ប្រកាស​នៅ​ឯ​ខេត្ត​ប​នា្ទ​យ​មាន​ជ័យ​ ​ថា​នឹង​មិន​មាន​កិច្ចសហការ​ណាមួយ​​ជាមួយ​គណបក្ស​ សម រ​ង្ស៊ី​ ជា​ដាច់ខាត​ ​។ 

នៅ​ពេល​នោះ​ហើយ​ដែល​ ​លោក​សម រ​ង្ស៊ី​ ​ត្រូវ​ផា្ងរ​បេ​រ៉េ​តែ​ម្តង​។ យុទ្ធ​ស្រា​ស្ត​របស់​គាត់​គឺ​កំទេច​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ដោយ​​សហការ ​ជាមួយ​គណបក្ស​ប្រជាជន​។​ ​នេះ​គាត់​សំរេច​បាន​ហើយ​ ​។ តែ​គាត់​រំពឹង​ថា​នឹង​មក​ជំនួស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​នៅ​ ​ក្នុងរ​ដា្ឋ​ភិ​បាល​ចំរុះ​។​ ​សម្តេច​ហ៊ុន​ សែន​ ​មិន​ចង់បាន​របៀប​នេះ​ទេ​។​ ​ដោយហេតុ​នេះ​ ​លោក​សម រ​ង្ស៊ី​ ​ត្រូវ​វិល​ត្រលប់​ទៅ​យុទ្ធ​ស្រា​ស្ត​ដើម​របស់​ខ្លួន​វិញ​ ​ពោល​គឺ​បើរ​ដា្ឋ​ភិ​បាល​បត់​ស្តាំ​ ​គាត់​បត់​ឆ្វេង​ ​បើរ​ដា្ឋ​ភិ​បាល​បត់​ឆ្វេង​គាត់​បត់​ស្តាំ​។​ ​គាត់​ផា្ល​ស់​ប្តូរ​យ៉ាងនេះ​ក៏​ចេះ​តែ​បាន​ហើយ​ ​តែ​នៅ​ឯ​ថា្ន​ក់​ក្រោម​នៅ​ឯ​មូល​ដា្ឋ​ន​សមាជិក​របស់​គាត់​ត្រូវ​វង្វេង​ស៊ុ​ង​ព្រោះ​ជា​ ​ធម្មតា​ខ្មែរ​យើង​តែង​និយាយ​ថា​ទូក​ខ្លី​បត់​លឿន​ជាង​ ​ទូក​វែង​ហើយ​ ​។ 

មនុស្ស​នៅ​ក្នុង​គណបក្ស​សមរ​ង្ស៊ី​ជា​ច្រើន​បាន​មើលឃើញ​ថា​​អស់​រយៈពេល​ជិត​ម្ភៃ​ឆ្នាំ​ហើយ​ ​លោក​សម រ​ង្ស៊ី​ មិន​ដែល​​បាន ​ទទួលលទ្ធផល​អ្វី​ទាំងអស់​ ។ គេ​បាន​ប្រាប់​អ្នក​ដែល​ជា​សមាជិក​ទាំងនោះ​អោយ​ជឿ​ទុកចិត្ត​ចុះ​ ​ព្រោះ​មាន​ពួក​អា​មេ​រិច​ ​និង​ខ្មែរ ​ក្រៅ​ស្រុក​ច្រើន​ណាស់​ដែល​គាំទ្រ​គណបក្ស​នេះ​ ​ហើយ​គេ​ថាស​ម្តេច​ហ៊ុន ​សែន​ ​ពិតជា​នឹង​ចាញ់​ឆោ្ន​ត​។​ ​តែ​សមាជិក​​គាត់​នៅ​ ឯ​មូល​ដា្ឋ​ន​បាន​បាត់បង់​ទឹកចិត្ត​អស់រលីង​ទៅ​ហើយ​។​ ​ពួក​គេ​បាន​ដាក់​ទុន​យ៉ាងច្រើន​ទៅ​លើ​លោក​សមរ​ង្ស៊ី​ ​ហើយ​​អី​លូវ​នេះ ​ពួក​គេ​បាន​ខាតបង់​អស់រលីង​ទៅ​ហើយ​។​ ​នៅ​ពេល​នេះ​មាន​ថា្ន​ក់​ដឹកនាំ​ជាន់ខ្ពស់​ខ្លះ​របស់​គណបក្ស​ ​សម រ​ង្ស៊ី​ បាន​​ស្វះស្វែង​ មក​នៅ​ជាមួយ​គណបក្ស​ប្រជាជន​ថែម​ទៀត​ផង​។​ ​មិនមែន​ដោយ​គេ​ឃើញ​ត្រឹមតែ​គណបក្ស​ប្រជាជន​ខ្លាំង​ប៉ុន​នោះ​​ទេ​ ​តែ​ដោយ ​គេ​ឃើញ​ថា​នៅ​តាម​ ​ភូមិ​ឃុំ​នានា​ ​មនុស្ស​របស់​គណបក្ស​ប្រជាជន​ធ្វើការ​ពិតប្រាកដ​មែន​ ​។ (ត្រឡប់ទៅទំព័រលើ)

យើង​មិន​បារម្ភ​នឹង​គណបក្ស​រណ្ណ​ឬ​ទ្ធិ​ទេ​

គណបក្ស​រណ្ណ​ឬ​ទ្ធិ​មិន​បាន​ធ្វើ​អោយ​យើង​មានការ​ព្រួយបារម្ភ​បន្តិចបន្តួច​ណា​សោះឡើយ​។​ ​ទ​ទ្ហ្បី​ករ​ណ៍​ជា​ប្រពៃណី​ ​របស់​គេ​គឺ​ ​គណបក្ស​ប្រជាជន​ជា​អតីត​គណបក្ស​កុំ​មុ​យ​នី​ស​ ​និង​ ​នៅ​ក្នុង​គណបក្ស​នេះ​មាន​អតីត​ពួក​ខ្មែរក្រហម​.... គេ​អាច​​និយាយ ​បែប​នេះ​បាន​ ​តែ​ខុស​ពី​គណបក្ស​ឯទៀត​ដែល​មា្ន​ក់ៗ​ខិតខំ​បញ្ចេញ​មុខ​បញ្ចេញ​មាត់​នៅ​ក្នុង​គណបក្ស​ប្រជាជន​ ​យើង​មាន​មនុស្ស​ ដែល​មិន​ចេញ​មុខ​មិន​ចេញ​មាត់​តែ​ជា​អ្នក​ដែល​បំពេញការងារ​យ៉ាង​ម៉ត់ចត់​ ​ហើយ​មនុស្ស​នៅ​ក្នុង​គណបក្ស​​នេះ​ធ្វើការ​រួម​គា្ន​ ពិភាក្សា​គា្ន​ ​ហើយ​ប្រឹងរក​មាគ៌ា​សំរាប់​ដើរ​​។ ក្នុង​គណបក្ស​ដែល​រិះគន់​យើង​នោះ​ ​គឺ​គ្រាន់តែ​ជា​ក្រុម​បរិពារ​ ​ជា​ការ​គោរព​ បុគ្គល​ទៅ​វិញ​ទេ​ ​។ នៅ​ទីនោះ​ ​គឺ​មេ​ដែល​ជា​អ្នក​សំរេច​គ្រប់​សំរេច​សព្វ​ ​គឺ​មេ​ដែល​មាន​អ្វីៗ​ទាំងអស់​ ​។ ពួក​គេ​​គ្រាន់តែ​ផ្អែក​ លើ​ការ​ឃោសនា​មួយ​ដែល​ផ្អែក​លើ​ការ​យល់សប្តិ​តែ​ប៉ុន​នោះ​។​ ​ជា​ការ​ពិត​ហើយ​ការ​យល់សប្តិ​ជួនកាល​ក៏​អាច​ ​ទាក់ទាញ​បាន​ខ្លះ​ដែរ​ ​តែ​នៅ​ពេល​ជួបនឹង​ការ​ពិត​នៅ​ពេល​ដែល​ភា្ញ​ក់​ពី​ដំណេក​ការ​យល់សប្តិ​នេះ​នឹង​រលត់​រលាយ​ ​ហើយ​​លែង​មានកំ​លាំង​អូស​ទាញបាន ​ទៀត​ហើយ​។​ 

នៅ​ពេល​ដែល​គណបក្ស​រណ្ណ​ឬ​ទ្ធិ​ចាប់ផ្តើម​យុទ្ធនាការ​បោះ​ឆោ្ន​ត​ហើយ​នោះ​ ​យើង​អាច​ប៉ាន់​ប្រមាណ​បាន​ពី​កំលាំង​គណ​​បក្ស​នេះ​ ហើយ​។​ ​យើង​នឹង​រង់ចាំ​មើល​តើ​សម្តេចក្រុមព្រះ​នឹង​វិនិយោគ​ធនធានមនុស្ស​បាន​ប៉ុ​នា្ម​ន​នៅ​តាម​ខេត្ត​នីមួយៗ​ ​ហើយ​នៅ​ពេល​នោះ​ យើង​អាច​ដឹង​ជា​មុន​បាន​ថា​តើ​គណបក្ស​នេះ​នឹង​ទទួល​កៅអី​ប៉ុ​នា្ម​ន​ក្នុង​សភា​ថែម​ទៀត​ផង​។​ 

នៅ​ក្នុង​គណបក្ស​ប្រជាជន​យើង​ធ្វើការ​មែនទែន​។​​ ហើយ​យើង​ធ្វើការ​ជាប់​ជាមួយ​មហាជន​ក្នុង​ពេល​ដែល​សម្តេចក្រុមព្រះ​​លោក​ សា្ត​ប់​តែ​មនុស្ស​នៅ​ជុំវិញ​លោក​តែ​ប៉ុន​នោះ​។​ ​សម្តេច​ហ៊ុន​សែន​វិញ​លោក​ដឹង​ច្បាស់​ណាស់​តើ​មាន​មនុស្ស​ប៉ុ​នា្ម​ន​នាក់​​ដែល​ធ្វើការ​ តាម​ខេត្ត​នីមួយៗ​ ​តាម​ស្រុក​នីមួយៗ​ ​ពោល​គឺ​លោក​កា្ត​ប់​ជាប់​ណាស់​ ​។ (ត្រឡប់ទៅទំព័រលើ)

យើង​រៀបចំ​ការ​បោះ​ឆោ្ន​ត​ឃុំ​ ​ស​ងា្ក​ត់តាំង​ពី​យូរណាស់​មក​ហើយ​

យើង​មិន​មាន​កង្វល់​ធំ​ចំពោះ​ការ​បោះ​ឆោ្ន​ត​ឃុំ​ ​ស​ងា្ក​ត់​ខាង​មុខ​នេះ​ឡើយ​។​ ​អាច​និយាយ​ថា​ចំពោះ​គណបក្ស​ប្រជាជន​​កម្ពុជា​ នេះ​គឺជា​ការ​សម​ដៃ​សំរាប់​ការ​បោះ​ឆោ្ន​ត​សាកល​ខាង​មុខៗ​ទៀត​តែ​ប៉ុន​នោះ​ ​។ 

គេ​រំពឹង​ថា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​នឹង​ទទួល​បាន​សន្លឹក​ឆោ្ន​ត​ច្រើន​ជាងគេ​ជាង​ឯង​​។ តាម​ពិត​​នេះ​គឺ​គណបក្ស​ប្រជាជន​ យកចិត្តទុកដាក់​ណាស់​ក្នុង​ការ​សំរិតសំរាំង​បេក្ខជន​របស់​ខ្លួន​ដើម្បី​ឈរ​ឈោះ្ម​ជា​ក្រុមប្រឹក្សា​ឃុំ​ ​ស​ងា្ក​ត់​នេះ​។​ ​យើង​រៀបចំ​ ការងារ​នេះ​តាំងពី​ឆ្នាំ​ ​១៩៩៨ មក​ម្ល៉េះ​។​ ​យើង​បានឃើញ​កាលពី​ពេល​បោះ​ឆោ្ន​ត​ឃុំ​ ​ស​ងា្ក​ត់​កន្លង​មក​ហើយ​មាន​ ​មនុស្ស​ជា​ច្រើន​ ​ដែល​នៅ​បក្ស​ផ្សេង​បាន​បោះ​ឆោ្ន​ត​គាំទ្រ​បេក្ខជន​មក​ពី​គណបក្ស​យើង​ ​ព្រោះ​នៅ​តាម​ភូមិ​ឃុំ​គេ​មិន​មើល​ ​គណបក្ស​ទេ​ ​តែ​គេ​មើល ​មនុស្ស​គេ​មើល​គុណភាព​បុគ្គល​។​ ​ចំពោះ​គណបក្ស​ផ្សេង​ទៀត​ ​គេ​ពិបាក​រក​បេក្ខជន​មក​ប្រកួត​ ​ប្រជែង​នឹង​យើង​ហើយ​ ​។ 

លោក​សមរ​ង្ស៊ី​វិញ​ ​? គាត់​ធ្វើការ​លើ​របាយការណ៍​ច្រើន​ជាង​ចុះ​មូល​ដា្ឋ​ន​ ​។

លោក​និយាយ​ថា​ ​គណបក្ស​ប្រជាជន​ខ្លាំង​ហួស​ ​និង​ ​កា្ត​ប់​សព្វ​កា្ត​ប់​គ្រប់​ ​តាំងពី​នីតិបញ្ញត្តិ​រហូត​ដល់​ប្រតិបត្តិ​។​ ​តែ​​លោក​ដឹង​ទេ​ ​បើ​គណបក្ស​ប្រជាជន​កាន់​អំនាច​ ​គណបក្ស​ឯទៀត​ក៏​បាន​សុខ​ដែរ​។​ ​តាំងពី​មុន​ការ​បោះ​ឆោ្ន​ត​ឆ្នាំ​ ​១៩៩៣ ដែល​រៀបចំ​ដោយ​ អ៊ុ​ន​តាក់​ម្ល៉េះ​យើង​បាន​ប្រកាស​ហើយ​ថា​ទោះជា​យើង​ទទួល​សំលេង​ឆោ្ន​ត​ច្រើន​ដាច់ខាត​ក្តី​ ​ក៏​យើង​ពេញ​​ចិត្តនឹង​បង្កើតរ​ដា្ឋ​ភិ​បាល ​ចំរុះ​មួយ​ដែរ​​។ តាម​ពិត​មាន​ដៃគូ​ក្នុងរ​ដា្ឋ​ភិ​បាល​ផង​ ​មាន​បក្ស​ប្រឆាំង​ផង​ ​គឺជា​ជន្លួញ​ដើម្បី​កុំអោយ​​មនុស្ស​នៅ​ក្នុង​គណបក្ស​ ប្រជាជន​លង់លក់​ក្នុង​ជ័យ​ជំនះ​របស់​ខ្លួន​ពេក​ ​។

ការ​ជួយ​គណបក្ស​ដៃគូ​របស់​យី​ង​? យើង​តែង​ប្រាប់​ទៅ​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ថា​ត្រូវ​តែ​បញ្ចុះ​ម្រ​ន្តិ​បក្ស​ខ្លួន​ទៅ​តាម​មូល​​ដា្ឋ​ន​កុំ​ នៅ​តែ​ភ្នំពេញ​ ​និង​ ​កុំ​ប្រជុំ​នៅ​តែ​ក្នុង​ស​ណា្ឋ​គារ​ផា្ក​យ​ប្រាំ​។​ (ត្រឡប់ទៅទំព័រលើ)

ស្រករ​ក្រោយ

កង្វល់​របស់​យើង​មិនមែន​ការ​បោះ​ឆោ្ន​ត​នៅ​ពេល​នេះ​ទេ​ ​តែ​គឺ​ប្រការ​ដែល​ត្រូវ​រក​ឈាម​ថ្មីៗ​ថែម​ទៀត​។​ ​នោះ​គឺ​ពួក​ យុវជន​ដែល ​មាន​ឆន្ទៈ​បំពេញការងារ​ ​និង​មាន​ឧត្តមគតិ​ដូច​ពួក​យើង​ដែរ​ ​ពោល​គឺ​មិន​គិតតែ​មួយ​មុខ​ពី​សុខុមាលភាព​ខ្លួន​ ​ពី​គ្រួសារ​ខ្លួន​ ​និង​ពី​ការ​ ឡើងបុណ្យ​ឡើង​សក្តិ​យស​នោះ​ ​។ 

យុវជន​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ការ​ប្រទាញប្រទង់​ពីរ​ ​៖ ឧត្តមគតិ​ ​និង​ ​សំភារៈ​និយម​ ​។ មាន​ពេល​ខ្លះ​ ​យុវជន​តែង​ប្រកាន់​ ​អាកប្បកិរិយា​ផ្សេង​ពី​ធម្មតា​ ​ដូច​ជាប​ងា្ហ​ញ​ថា​ខ្លួន​ជា​អ្នកប្រឆាំង​នឹងរ​ដា្ឋ​ភិ​បាល​ជាដើម​ ​នេះ​ដើម្បី​គូ​សប​ញា្ជ​ក់​នូវ​អត្ត​សញា្ញ​ណ​ ​ភាព​របស់​គេ​ ​បុគ្គលភាព​របស់​គេ​ ​។ ចំពោះ​យើង​ ​គឺ​តើ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ប្រមូល​បាន​នូវ​ថាមពល​នេះ​ ​ភាព​ក្លៀ​វ​កា្ល​នេះ​ ​ហើយ​ ​នឹង​ ​ធ្វើ​យ៉ាងណា​អាច​ផ្សំផ្គុំ​បាន​នូវ​ឆន្ទៈ​បំផុស​ខ្លួន​ជា​បុគ្គល​ជាមួយនឹង​សា្មរ​តី​សមូហភាព​បាន​ ​? យើង​បាន​ខិតខំ​បង្កើត​ឡើង​នូវ​ អង្គការ​យុវជន​ ​និស្សិត​ ​ចលនា​កាយ​រិ​ទ្ធ​ ​ការ​បោះជំរំ​យុវជន​... ពោល​គឺ​ជំរុញ​គេ​អោយ​សា្គ​ល់​ពី​សមូហភាព​។​ 

នៅ​ឯ​មូល​ដា្ឋ​ន​ដែល​ខ្ញុំ​បំពេញការងារ​ ​ខ្ញុំ​បាន​សាងសង់​ប​ណា្ណ​ល័យ​មួយ​ ​ហើយ​ខ្ញុំ​តែង​យក​សៀវភៅ​ ​ទស្សនាវដ្តី​ ​និង​ ​ប្រលោម លោក​នានា​ទៅ​ដាក់​នៅ​ទីនោះ​ ​ព្រោះ​នៅ​ជនបទ​ពិបាក​រក​សៀវភៅអាន​ ​ហើយ​រិ​ត​តែ​ពិបាក​ទៀត​ក្នុង​ការ​រក​ ​សៀវភៅ​ ​ម៉ូត​ ​សៀវភៅ​កុំព្យូទ័រ​ ​ទូរស័ព្ទ​ ​ឬ​ ​បច្ចេកទេស​នានា​ ​។ នៅ​ពេល​ដែល​ប​ណា្ណ​ល័យ​មាន​សៀវភៅ​គ្រប់យ៉ាង​ ​រួម​ទាំង​សៀវភៅ​ ទាក់ទិន​ នឹង​បក្ស​ផង​នោះ​ ​ពួក​យុវជន​អាច​មក​អាន​ ​មក​ជួប​គា្ន​ ​ហើយ​គេ​នឹង​ ​ចែករំលែក​ចំនេះដឹង​ ​ជាមួយ​គា្ន​។​ ​យើង​ក៏​មាន​អ្នក​នៅ​ ប្រចាំការ​ទីនោះ​ ​ដែល​យល់​ពី​ការងារ​បក្ស​ហើយ​ ​ដែល​អាច​ឆ្លើយ​នឹង​សំនួរ​របស់​ពួក​ ​យុវជន​ពី​ការងារ​បក្ស​នេះ​។​ ​ធ្វើ​បែប​នេះ​ ​គឺជា​សា្មរ​តី​ណែនាំ​បក្ស​ ​ដែល​ថា​យើង​មិន​បង្ខំ​អោយ​អ្នក​ណា​មា្ន​ក់​ចូលបក្ស​ទេ​ ​តែ​យើង​ប្រ​ញា្ជ​ប​គំនិត​បក្ស​ទៅ​ក្នុង​ខ្លួន​គេ​​ហើយ​នៅ​ ពេល​ដែល​គេ​ចូលបក្ស​ហើយ​គេ​រក្សា​បាន​ឧត្តមគតិ​របស់​បក្ស​ ​។ (ត្រឡប់ទៅទំព័រលើ)

សេរីភាព​នៃ​ការ​សំដែង​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

តើ​គណបក្ស​ប្រជាជន​ត្រួតត្រា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ពេក​ឬទេ​ ​? ជា​ការ​មិន​ពិត​ទេ​។​ ​សូម​លោក​ពិនិត្យ​មើល​ ​កាសែត​ដែល​ អ្នកផង​អាន​នៅ​ភ្នំពេញ​។​ ​គេ​មិនសូវ​អាន​កាសែត​តែ​មួយ​នោះ​ទេ​ ​តែ​គេ​អាន​ច្រើន​ច្បាប់​ ​ទាំង​កាសែត​គាំទ្រ​ ​រ​ដា្ឋ​ភិ​បាល​ ​ទាំង​កាសែត ​ប្រឆាំង​ ​ដូច​ជា​ ​កោះសន្តិភាព​ ​រស្មី​កម្ពុជា​ ​កម្ពុជា​ថ្មី​ ​មនសិការ​ខ្មែរ​..... ជា​ការ​ពិត​ហើយ​ ​ចំនួន​បោះពុម្ព​នៅ​ថេរ​ ដោយហេតុ​ថា​មនុស្ស​ភាគច្រើន​មិនសូវ​ទិញ​កាសែត​ទេ​គេ​ច្រើន​ជួល​។​ ​តែ​ទោះជា​យ៉ាងណា​ក៏​កាសែត​​ធំៗ​នៅ​តែ​ដំណើរការ​បាន​ ល្អ​។​ ​នៅ​ឯ​ជនបទ​ក៏​មាន​អ្នក​អាន​ដែរ​ ​នេះ​អាស្រ័យ​ទៅ​តាម​សមត្ថភាព​វប្ប​ធ៌​មា្ន​ក់ៗ​ ​។ 

ជា​ការ​ពិត​ដែរ​ដែល​ថា​មាន​មនុស្ស​ជា​ច្រើន​មើល​ទូរទស្សន៍​ ​។ គេ​អាច​ចោទ​ថារ​ដា្ឋ​ភិ​បាល​កោ្ត​ប​កា្ត​ប់​ជ្រុល​ហួស​ទូរទស្សន៍​ ​។ តែ​ តើ​មាន​មនុស្ស​ប៉ុ​នា្ម​ន​ដែល​មើល​កម្មវិធី​នយោបាយ​តាម​ទូរទស្សន៍​ ​? អ្វី​ដែល​គេ​មើល​ជា​ភាគច្រើន​ ​គឺ​កុន​ភាគ​ និង​ការ​​សំដែង​សិល្បៈ​ តែ​ប៉ុន​នោះ​។​ ​តាម​ពិត​ទៅ​គឺ​វិទ្យុ​ ​និង​ ​កាសែត​ទៅ​វិញ​ទេ​ ​ជា​អ្នក​ដឹក​ជញ្ជូន​គំនិត​នោះ​។​ ​វិទ្យុ​មិនមែន​​ស្ថិត​ក្រោម​ការ​ត្រួត ត្រា​ផា្ត​ច់​មុខ​របស់​គណបក្ស​ប្រជាជន​ទេ​ ​។ នៅ​មាន​វិទ្យុ​សំបុក​ឃ្មុំ​ ​វិទ្យុ​ ​៩០.៥ មេកា​ហឺ​ក​ ​វិទ្យុ​ ​១០៦មេកាហឺក វិទ្យុ​ ​១០៦.៥ មេកា​ហឺ​ក​​ជាដើម​ ​។ នៅ​មាន​វិទ្យុ​អាស៊ី​សេរី​ ​និង​ ​វិទ្យុ​សំលេង​សហរដ្ឋ​អា​មេ​រិច​ថែម​ទៀត​ ​ហើយ​វិទ្យុ​ទាំង​ពីរ​ នេះ​តែង តែ​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមប្រឆាំងរ​ដា្ឋ​ភិ​បាល​ជា​និច្ច​។​ ​បើ​គេ​ពិនិត្យ​ពី​ភាគរយ​នៃ​ម៉ោង​ពេល​ផ្សាយ​ ​គេ​នឹង​ឃើញ​ថា​ភាគរយ​ទាក់ទិន​ នឹងរ​ដា្ឋ​ភិ​បាល​គឺ​តិចតួច​ណាស់​។​ ​ទន្ទឹម​នេះ​វិទ្យុ​ទាំង​ពីរ​នេះ​អាច​សា្ត​ប់​លឺ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​​ក្នុង​ពេល​ដែល​វិទ្យុជាតិ​មិន ​អាច​ផ្សាយ​ ​បាន​ដូចនេះ​ផង​ ​។ បើ​យើង​បូក​បញ្ចូល​ការ​ចាក់​ផ្សាយ​ទាំងស្រុង​តាម​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ជាតិ​ ​នូវ​កិច្ចប្រជុំ​រដ្ឋសភា​ ​ព្រឹទ្ធសភា​ដែល​​គណបក្សប្រឆាំង​ឡើង​និយាយ​ស៊ីពេល​វេលា​យ៉ាងច្រើន​ថែម​ទៀត​នោះ​ ​យើង​ឃើញ​ថា​ការ​ចោទប្រកាន់​នេះ​មិន​ ត្រឹម ត្រូវ​ទេ​ ​។   តាម​ពិត​ទៅ​​បើ​គិត​ពី​ប្រការ​ដែល​វិទ្យុ​អាស៊ី​សេរី​ ​និង​វិទ្យុ​សំលេង​​សហរដ្ឋ​អា​មេ​រិច​ទិញ​ម៉ោង​ផ្សាយ​តាម​វិទ្យុ​ ​ FM មួយ​
ចំនួន​នៅ​ក្នុង​ប្រទេស​ដើម្បី​ផ្សាយ​បន្ត​កម្មវិធី​របស់​ខ្លួន​ទៀត​នោះ​ ​គឺ​ ​រ​ដា្ឋ​ភិ​បាល​ទេ​ដែល​ជា​អ្នក​ចាញ់​ប្រៀប​នោះ​ ​។ 

អាច​និយាយ​ថា​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គេ​មាន​សេរីភាព​ទាំងស្រុង​ក្នុង​ការ​សំដែង​មតិ​។​ ​នៅ​ទី​នេះ​យើង​គា្ម​ន​ការ​ត្រួតពិនិត្យ​ អត្ថបទ ​ជា​មុន​ឡើយ​ ​ព្រោះ​ការ​ត្រួតពិនិត្យ​ជា​មុន​ជា​អំពើ​ខុសច្បាប់​។​ ​ហើយ​យើង​គា្ម​ន​អ្នកកាសែត​ណា​ដែល​ត្រូវ​ជាប់​​ឃុំ​ព្រោះ​ការ​សំដែង​ មតិ​របស់​គេ​ដែរ​ ​។ ចំពោះ​ករណី​លោក​ ​ម៉​មសុ​ណ​ង់​ដូ​ ​? ដំបូង​គាត់​មិនមែន​ជា​អ្នកកាសែត​ទេ​ ​គាត់​ជា​​នាយក​សា្ថ​នី​យ​វិទ្យុ​ ​តែ​គាត់​ ទៅ​ធ្វើ​ការងារ​អ្នកកាសែត​ជួស​បុគ្គលិក​គាត់​ទៅ​វិញ​។​ ​ម្យ៉ាងវិញទៀត​គាត់​និយាយ​ដោយ​មិន​មាន​ ​ការ​ទទួលខុសត្រូវ​ ​និង​ដោយ​មិន​ សុំ​ការ​បំភ្លឺ​ពីរ​ដា្ឋ​ភិ​បាល​សិន​។​ ​ការ​ចោទរ​ដា្ឋ​ភិ​បាល​ថា​លក់​ទឹកដី​មិនមែន​ជា​រឿង​លេង​ ​នោះ​ទេ​។​ ​មានរឿង​ខ្លះ​ជា​ រឿង​ដែលមិន​អាច​ និយាយ​លេង​បាន​នោះ​ទេ​ ​ដូច​ជា​នៅ​ស្រុក​បារាំង​លោក​មិន​អាច​និយាយ​ថា​ ​មិន​មាន​ឡ​ឧស្ម័ន​សំរាប់​សំលាប់រ​ងា្គ​ល​ពួក​ជ្វី​វ​ក្នុង ​សង្រ្គា​ម​លោក​លើក​ទី​ពីរ​នោះ​បាន​ដែរ​អ​ញ្ចឹ​ង​ ​។ 

គេ​ស្រែ​កថា​គា្ម​ន​សេរីភាព​ក្នុង​ការ​សំដែង​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ​តែ​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​កាសែត​ជា​ច្រើន​ ​គេ​ជេរ​ ​រ​ដា្ឋ​ភិ​បាល​តាម​អំពើ​ចិត្ត​ ​គេ​ហៅរ​ដា្ឋ​ភិ​បាល​សុទ្ធតែ​ជា​អា​យ៉ង​យួន​ ​។ មិនមែន​គេ​ជេរ​ពី​ក្រៅប្រទេស​ឯណា​ ​គេ​ស្រែក​ជេរ​​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ ​នៅ​ក្នុង​ប្រទេស​ដែល​គេ​ស្រែ​កថា​គា្ម​ន​សេរីភាព​សំដែង​មតិ​នេះ​តែ​ម្តង​ ​។ (ត្រឡប់ទៅទំព័រលើ)

គេ​ចោទ​យើង​ថា​ជា​អា​យ៉ង​យួន​

ចំនុច​ដែល​លោក​ ​អ៊ី​ម​ប្រង់​សា្វ​ ​( Im François) បាន​សរសេរ​ថា​ ​៖ ៉ក្រុម​ពួក​អា​យ៉ង​ដែល​នៅ​ក្នុងរ​ដា្ឋ​ភិ​បាល​កម្ពុជា​​ប​ច្ខុ​ប្បន្ន​ ​មិន​ដែល​ប្រកែក​អី​មួយ​ម៉ាត់​ជាមួយនឹង​ពួក​យួន​ឡើយ​ ​៉​ នោះ​ ​ខ្ញុំ​គិត​ថា​យើង​មិនបាច់​ឆ្លើយ​តប​វិញ​ផង​ ​។ 

ខ្ញុំ​សូម​លើក​តែ​ទឡ្ហីករណ៍​មួ​យម​កប​ងា្ហ​ញៈ​ ​នៅ​ឆ្នាំ​ ​១៩៨៦ ពោល​គឺ​មុន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ​មុន​ការ​ដកទ័ព​វៀត​ ​ណា​ម​ ​ក្នុង​ចំនោម​ប្រទេស​ដែល​ប្រកាន់​យក​ប្រព័ន្ធ​សង្គមនិយម​ទាំងអស់​ ​និង​ ​មុន​ដែល​មាន​ចលនា​ ​ប៉េ​រ្រេ​ស្តូ​យ​កា​ ​សូ​វៀត​ ​ទៅ​ទៀត​ ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មុនគេ​បង្អស់​ដែល​បាន​ទទួល​សា្គ​ល់​កម្មសិទ្ធិឯកជន​លើ​ដីធ្លី​ ​។ ចំនុច​នេះ​ធ្វើ​អោយ​ ​ប្រទេស​កម្ពុជា​ ​ខុស​ដាច់​ពី​ប្រទេស​វៀតណាម​ទៅ​ហើយ​ ​។ នៅ​សម័យ​នោះ​គ្រាន់តែ​ពួក​អភិរក្ស​ចោទ​តែ​មួយ​ម៉ាត់​ថា​ ​៉​ហ៊ុន​សែន​ជា​អ្នក​សើរើ​ ​និយម​ ​៉​ ក៏​ពួក​យើង​ដាច់​ក​បាត់​ទៅ​ហើយ​ដែរ​។​ ​យើង​បាន​ទទួល​សា្គ​ល់​កម្មសិទ្ធិឯកជន​ ​លើ​ដីធ្លី​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​យើង​តែ​ម្តង​ ​ហើយ​វៀតណាម​មិន​ហ៊ាន​ដើរ​តាម​កម្ពុជា​ផង​មក​ទល់​នឹង​ពេល​នេះ​ ​។ 

កាលនោះ​ ​យើង​ចុះ​ជាប់​នឹង​ចលនា​បង្កបង្កើន​ផល​​។ យើង​ដណ្តឹងសួ​រថា​ ​ហេតុ​អ្វី​បានជា​មិន​មានការ​អភិ​វ​ឌ្ឃ​ន៍​ក្នុង​កសិកម្ម​ ​សោះ​? យើង​បាន​រក​ឃើញ​ចំលើយ​ ​នោះ​គឺ​កសិករ​មិន​មាន​ផលប្រយោជន៍​ ​អ្វី​នឹង​បង្កើន​ទិន្នផល​នៅ​លើ​ដី​មួយ​មិនមែន​ ​ជា​របស់​ខ្លួន​ ​និង​ លើ​ភោគផល​មួយ​ដែល​ខ្លួន​មិនមែន​ជា​មា្ច​ស់​។​ ​នៅ​លើ​រឿង​នេះ​ ​យើង​បាន​ដើរ​នាំមុខ​គេ​យ៉ាង​ឆា្ង​យ​ដាច់​ ​ហើយ​នេះ​​ខ្ញុំ​សូម​លើក​តែ​ ឧទាហរណ៍​មួយ​ប៉ុន​នោះ​ ​។ 

នៅ​ពេល​ដែល​សម្តេច​ហ៊ុន​សែន​ធ្វើ​កិច្ចចរចា​ជាមួយ​សម្តេច​ឱ​ ​លោក​បាន​ធ្វើ​ដោយ​មាន​ជំនួយ​របស់​ប្រទេស​ជា​ច្រើន​ ​ពិសេស​ ​បារាំង​... លោក​ ​អ៊ិម​ប្រង់​សា្វ​ ​មិនដឹង​ពី​រឿង​ប្រវត្តិ​ស្រា​ស្ត​នេះ​ផង​ ​តើ​ចាំបាច់​ទៅ​តប​មាត់​អី​នឹង​គាត់​ ​? (ត្រឡប់ទៅទំព័រលើ)

គឺ​កម្ពុជា​ដែល​បាន​ផ្ចុងផ្តើម​សន្តិភាព​ជាមួយ​ខ្មែរក្រហម​ ​និង​ ​ចង់អោយ​មានការ​វិនិច្ឆ័យ​ទោស​នេះ​

ការ​ជជែក​គា្ន​តឹងតែង​លើ​បទ​ប​ញា្ជ​ផ្ទៃក្នុង​របស់​តុលាការ​ខ្មែរក្រហម​នេះ​ ​ប​ងា្ហ​ញ​ថា​ពួក​គេ​យកចិត្តទុកដាក់​មែនទែន​ក្នុង​​កិច្ចការ​ នេះ​។​ ​យើង​អាច​សង្កេត​ឃើញ​ហើយ​ ​ថាបើ​មាន​អ្នក​ច្បាប់​ពីរ​នាក់​ប្រកែក​គា្ន​ហើយ​ច្បាស់​ជា​រឿង​ស្មុគ​មិន​ខាន​ ​បើ​អ្នក​ច្បាប់​មួយ​ ​ក្រុម​ទៀត​ ​នោះ​គឺ​មហា​យ៉ាប់​មែនទែន​ ​។ 

គឺ​សម្តេច​ហ៊ុន​សែន​ដែល​បាន​ស្នើ​អោយ​មាន​តុលាការ​កាត់ទោស​ខ្មែរក្រហម​។​ ​ដំបូង​នៅ​ឆ្នាំ​ ​១៩៩២ ក្នុង​ពេល​ប្រជុំ​​ឧត្តម ​ក្រុមប្រឹក្សា​ជាតិ​ ​( SNC) ។ ប​នា្ទ​ប់​មក​ទៀត​ ​នៅ​ឆ្នាំ​ ​១៩៩៧ ជាមួយ​នាយក​រដ្ឋ​ម្រ​ន្តី​ទី​មួយ​ ​សម្តេចក្រុមព្រះ​នរោត្តម​ ​រណ្ណ​ឬ​ទ្ធិ​ ​តាម​ រយៈ​លិខិត​ទៅ​អង្គការសហប្រជាជាតិ​ ​។ នៅ​ពេល​នោះ​គា្ម​ន​អ្នក​ណាមួយ​ធ្វើ​ដឹង​ធ្វើ​លឺ​សោះឡើយ​។​ ​អី​លូវ​នេះ​​គ្រាន់តែ​យឺត​មួយ ​ខែ​ពីរ​មា្ន​ក់ៗ​ធ្វើ​ហាក់ដូចជា​ស្ល​ឈាម​ណាស់​ទៅ​វិញ​ ​។ 

គេ​មិន​ត្រូវ​ភ្លេច​ថា​ ​តុលាការ​នេះ​ជា​គំនិត​របស់​ខ្មែរ​ផា្ទ​ល់​។​ ​ខុស​ពី​តុលាការ​នូ​រ៉ា​ម​បែ​ ​( Nuremberg) ដែល​បាន​​សំរេច​ឡើង​ ដោយ​បរទេស​ដែល​ឈ្នះ​ស្រ​ងា្គ​ម​ ​ខុស​ពី​តុលាការ​ឯទៀតៗ​ដែល​ត្រូវ​បាន​សំរេច​ឡើង​ដោយ​អ្នក​ឈ្នះ​ ​ឬ​ដោយ​ ​អង្គការ​ ​អន្តរជាតិ​នានា​ ​តុលាការ​ខ្មែរក្រហម​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ខ្មែរ​ផា្ទ​ល់​។​ ​គេ​មិន​អាច​យក​តុលាការ​ផ្សេង​មក​​ប្រៀបប្រដូច​នឹង​តុលាការ​នេះ ​ឡើយ​ ​។ 

នៅ​ក្នុង​សោកនាដកម្ម​កម្ពុជា​នេះ​ ​គា្ម​ន​អ្នក​ឈ្នះ​ ​គា្ម​ន​អ្នក​ចាញ់​ទេ​ ​។ យើង​បាន​ធ្វើ​អោយ​មាន​សន្តិភាព​ដោយ​ខ្លួន​យើង​ផា្ទ​ល់​ ​ក្នុង​ពេល​ដែល​អង្គការសហប្រជាជាតិ​ចំនាយ​លុយ​ជាង​ពីរ​ពាន់​លាន​ដូ​ឡា​តែ​មិន​អាច​ធ្វើ​អ្វី​ខ្មែរក្រហម​បាន​ផង​។ ​​គឺ​ក្រោយ​ពី​ឆ្នាំ​​១៩៩៨ ពេល​ដេ​ល​យើង​ធ្វើ​ការងារ​ចប់​សព្វគ្រប់​នៅ​ពេល​ដែល​ខ្មែរក្រហម​បាន​ទទួល​យល់ព្រម​ចុះចូល​ក្នុង​សង្គម​ជាតិ​វិញ​ ​ហើយ​​ទើប​គេ​ មក​ណែនាំ​យើង​ថា​ ​៖ ៉ត្រូវ​តែ​រូតរះ​រៀប​ចំការ​វិនិច្ឆ័យ​ទោស​ទៅ​ ​! ៉។ ពេល​នេះ​ទៀត​សោត​ ​ក្នុង​ពេល​ដែល​ ​សហគមន៍​ អន្តជាតិ​ នៅ​ជ្រំជើង​ជាង​មួយ​ទស​វត្ស​មក​ហើយ​ ​គេ​បែរជា​មក​ស​នា្ធ​ប់​អោយ​ខ្មែរ​គ្រាន់តែ​ការ​យឺត​យាវ​មួយ​ខែ​ ​ពីរ​នេះ​ទៅ​វិញ​ ​។ 
(ត្រឡប់ទៅទំព័រលើ)

រ​ដា្ឋ​ភិ​បាល​មិន​ជ្រៀតចូល​ក្នុង​ដំណើរការ​វិនិច្ឆ័យ​នេះ​ឡើយ​ 

គេ​ចោទ​ថារ​ដា្ឋ​ភិ​បាល​កម្ពុជា​ជ្រៀតជ្រែក​ចូក​ក្នុង​ការងារ​តុលាការ​នេះ​ ​។ ក្នុង​ករណី​នេះ​ ​តើ​​លោក​ជឿ​ថា​ពួក​អស់លោក​ ​ដែល​ជា​ ​ចៅក្រម​អន្តរជាតិ​លា្ង​ក់​ល្ងើ​នៅ​ស្ងៀម​សា្ង​ត់​បែប​ណឹ​ង​ឬ​ ​? គណៈ​មេធា​វិ​ខ្មែរ​បាន​ធ្វើការ​ជំទាស់​មួយ​ចំនួន​ទៅ​ ​លើ​ពង្រាង​បទ​ប​ញា្ជ​ផ្ទៃ​ ​ក្នុង​នៃ​អង្គ​សាលា​កាត់ក្តី​នេះ​។​ ​ពួក​គេ​ជា​អ្នក​ច្បាប់​ ​តែ​ជា​អ្នក​ច្បាប់​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​គា្ន​មាន​ ​នីតិវិធីតុលាការ​ផ្សេងៗ​គា្ន​ ​ហេតុនេះ​ទុក​អោយ​ពួក​គេ​សំរេច​ទៅ​ចុះ​។​ ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​អង្គការសហប្រជាជាតិ​យើង​​បាន​ធ្វើ​សម្បទាន​ជា​ច្រើន​ដើម្បី​ អោយ​តុលាការ​នេះ​ចេញ​រួច​ ​រាប់​តាំងពី​ប្រព័ន្ធ​សំលេង​ភាគច្រើន​ពិសេស​ហៅ​ថា​ ​Super Majority ដែល​ស្នើ​ដោយសហរដ្ឋ​ អា​មេ​រិច​ថែម​ទៀត​ផង​ ​។ 

ជា​ប្រពៃណី​ទៅ​ហើយ​ ​នៅ​ពេល​ដែល​មានរឿង​អ្វី​កើតឡើង​ ​គេ​តែងតែ​ចោទ​មក​លើ​គណបក្ស​ប្រជាជន​មក​លើ​​រ​ដា្ឋ​ភិ​បាល​ថា​ជា ​អ្នក​ដើមហេតុ​ទាំងអស់​ហាក់ដូចជា​ពី​សម័យ​ដើម​ពេល​កូន​ស្តេច​រៀន​តែងតែមាន​មហា​ត្លឹ​កមួយ​នៅ​ក្បែរ​ ​ហើយ​បើ​កូន​ស្តេច​នោះ​ធ្វើ​ ខុស​គេ​តែងតែ​វាយ​មហា​ត្លឹ​ក​នោះ​ជំនួស​ទៅ​វិញ​ ​ដែល​អង់គ្លេស​ហៅ​ថា​ ​៉​ WhippingBoy​ ​៉​ នោះ​ឯង​ ​។ (ត្រឡប់ទៅទំព័រលើ)

គេ​មិន​ត្រូវ​អនុវត្ត​ឡូ​ស៊ិ​ច​របស់​ពួក​ខ្មែរក្រហម​ឡើយ​ 

តើ​គេ​នឹង​វិនិច្ឆ័យ​លើ​រឿង​អ្វី​? នោះ​គឺ​ការ​បំពាន​លើ​សិទ្ធិ​មនុស្ស​ ​ការ​សំលាប់រ​ងា្គ​ល​។​ ​គឺ​ចៅក្រម​ទេ​ដែល​ជា​អ្នក​កំនត់​លើ​រឿង​ ទាំងនេះ​ ​។ 

ផ្ទុយ​ទោ​វិញ​ ​នៅ​ពេល​នេះ​គេ​បែរជា​ឃើញ​អ្នកខ្លះ​ចង្អុល​អ្នក​នេះ​ ​ចង្អុល​អ្នក​នោះ​។​ ​ពួក​គេ​ចង់​កាត់ទោស​មនុស្ស​ទាំង​ ​អស់ដែល ធា្លប់នៅក្នុងជួរខ្មែរក្រហម ហាក់ដូចអ្នកទាំងនោះសុទ្ធតែជាឧក្រិដ្ឋជនទាំងអស់។ នេះគឺគេចាប់ផ្តើមអនុវត្តឡូស៊ិចរបស់ខ្មែរក្រហម ហើយ។ ព្រោះចំពោះពួកខ្មែរក្រហម អ្នកទីក្រុង អ្នករដ្ឋការទាំងអស់សុទ្ធតែជាខ្មាំង។ អ្វីដែលយើងចង់បានតាមរយៈតុលាការ នេះគឺឧត្តមភាពនៃច្បាប់ ប៉ុន្តែអ្វីដែលយើងឃើញនៅពេលនេះ គឺជាឧត្តមភាពនៃការខា្វម ទោសឥតរើសមុខទៅវិញ។ 

គេមិនត្រូវភ្លេចទេថាក្នុងរដ្ឋធម្មនុញ្ញក្នុងច្បាប់មនុស្សទាំងអស់ត្រូវចាត់ទុកថាគា្មនទោសរហូតដល់តុលាការវិនិច្ឆ័យទោស។ ហេតុអ្វីគេចាំបាច់ចោទអ្នកនេះ ចង្អុលអ្នកនោះ ? ធ្វើបែបនេះគឺគេទាមទារកាត់ទោសខ្មែរក្រហមក្នុងពេលដែលខ្លួនគេផា្ទល់កំពុង អនុវត្តឡូស៊ិចខ្មែរក្រហម។ 

ក្នុងសា្មរតីរក្សាបរិសា្ថនស្ងៀមសា្ងត់នេះហើយ ទើបនៅពេលដែលមានតុលាការខ្មែរក្រហមនេះឡើង ខ្ញុំមិនបានយល់ព្រម អោយមានការចាក់ផ្សាយនៅក្នុងទូរទស្សន៍ជាតិកម្ពុជានូវខ្សែភាពយន្តដែលថតឡើងវិញនិយាយពីភាពសាហាវឃោរឃៅរបស់ពួក ខ្មែរក្រហម ព្រោះជាគោលការណ៍ច្បាប់ ការចាក់ផ្សាយភាពយន្តបែបនេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺជាការដាក់សមា្ពធមួយទៅ លើការសំរេចរបស់ចៅក្រម ហើយខ្មែរក្រហមអាចនឹងច្រានចោលសមត្ថកិច្ចរបស់ចៅក្រមបានផងដែរដោយឈរលើមូលដា្ឋន នេះ។ 

ជាការពិតហើយ នៅមានចនោ្លះមួយឆា្ងយណាស់រវាងការវិនិច្ឆ័យរបស់តុលាការនេះនឹងអ្វីដែលជាយុត្តិធម៌នោះ។ អ្វីដែលយើង វិនិឆ្ឆ័យគឺជាផ្លែឈើ តែគេមិនបានអោយយើងវិនិច្ឆ័យដើមឈើ រឺសឈើ និងដីដែលធ្វើអោយផ្លែឈើនេះចេញ ជារូបរាងទេ។ ប៉ុន្តែខ្ញុំគិតថានេះជាការងារបន្តរបស់ប្រវត្តិវិទូទៅចុះ។ (ត្រឡប់ទៅទំព័រលើ)

មូលហេតុទាំងប្រាំនៃការប្រល័យពួជសាសន៍នៅកម្ពុជា 

ដំបូងគឺប្រការដែលរបបមុនប្រព្រឹត្តទៅលើអ្នកដែលប្រឆាំងនឹងខ្លួន។ ពួកស្តាំនិយម គេកាត់ទោសប្រហារជីវិត តែគេមិន កាត់ទោសពួកឆ្វេងនិយមទេ ព្រោះដើម្បីកុំអោយលេចចេញនូវអ្វីដែលគេចាត់ថាជាទុក្ករបុគ្គល ( Martyr ) ។ ហេតុនេះពួក ឆ្វេងនិយមត្រូវតែបាត់ខ្លួនតែម្តង មិនចាំបាច់មានតុលាការទេ។ ចំពោះអ្នកដែលរត់ចូលព្រៃវិញក៏ត្រូវគេតាមបាញ់ សំលាប់ ហើយកាត់ក្បាលចុះកាសែតថែមទៀត តែដាច់ខាតមិនមានតុលាការសំរាប់ពួកឆ្វេងនិយមដែលក្រោយមក គេហៅថាពួកខ្មែរ ក្រហមនេះឡើយ ។ 

ទីពីរគឺការទំលាក់គ្រាប់បែកពង្រាបដីរបស់អាមេរិចក្នុងអំលុងស្រងា្គម ១៩៧០-១៩៧៥។ ប្រការនេះធ្វើអោយ អ្នកជនបទ ចងអាឃាតនឹងអ្នកទីក្រុងដែលគេយល់ថាជាអ្នកចូលដៃចូលជើងជាមួយអាមេរិច ជាអ្នកដែលសប្បាយកា្អកកា្អយក្នុងពេលដែល អ្នកជនបទរងគ្រាប់បែកគ្រប់ពេលគ្រប់វេលា ។ 

ទីបី គឺស្រងា្គមស៊ីសាច់ហុតឈាមរវាងទាហាន លន់ នល់ និង ពួកខ្មែរក្រហម ។ ក្នុងស្រងា្គមប្រាំឆ្នាំ ទាំងសងខាងមិនមាន ឈ្លើយសឹកប៉ុនា្មនឡើយ ព្រោះនៅពេលនោះមានទ្រឹស្តីតែមួយ គឺអ្នកឈ្នះរស់អ្នកចាញ់សា្លប់ ។ 

ទីបួន គឺប្រការដែលពួកមេៗខ្មែរក្រហមបានចាប់ផ្តើមរៀនសូត្រពីទ្រឹស្តីកុំមុយនីសក្នុងសម័យផា្តច់ការរបស់សា្តលីននៅសហ ភាពសូវៀត សម័យមហាលោតផោ្លះនៅចិន សម័យកំនែទំរង់ដីធ្លីនៅវៀតណាមខាងជើង ហើយប្រទេសទាំងនេះតែងលាក់ ជិតមិនទទួលសា្គល់ថានេះជាការភន្ត័ច្រលំឡើយ។ ហេតុនេះពួកមេដឹកនាំខ្មែរក្រហមទាំងនេះរមែងគិតថាការបោស សំអាតផ្ទៃក្នុង គឺជាដំណើរមួយនៅជាប់ស្អិតល្មួតនឹងដំណើរបដិវត្តន៍។ ការកំទេចខ្មាំងផ្ទៃក្នុងត្រូវតែធ្វើជាប្រចាំនៅពេលណាដែលបដិវត្តន៍ទទួល បានជ័យជំនះហើយ ។ 

មិនមែនដោយសារទ្រឹស្តីដែលពួកគេទទួលបាននៅប្រទេសបារាំងនោះជាការកំនត់ទំវើរបស់ពួកគេទេ អ្វីដែលពួកគេទទួលបាន នៅពេលនោះគឺជាទ្រឹស្តី តែគឺអ្វីដែលពួកគេបានជួបប្រទះបន្តមកទៀតទេ ដែលបានបង្កនូវសោកនាដកម្មនេះ។ 

  ទីប្រាំ កំរិតវិជា្ជទន់ខ្សោយរបស់ប្រជាជនយើងរួមនឹងការលំបាកវេទនាក្នុងពេលតស៊ូនិងក្នុងពេលស្រងា្គម បានធ្វើអោយជ័យ ជំនះរបស់ពួកខ្មែរក្រហមនាថ្ងៃ ១៧ មេសា ១៩៧៥ មិនបានកា្លយជាជ័យជំនះនៃឧត្តមគតិមួយទេ តែគឺជាជ័យជំនះ នៃកំហឹង ហើយបានកា្លយទៅជាការសងសឹកទៅវិញ។ ពួកគេចង់អោយអ្នកទីក្រុងភ្លក្សវិញម្តងនូវអ្វីដែលអ្នកជនបទធា្លប់ឆ្លងកាត់។ មួយវិញ ទៀត ចំពោះប្រជាជនដែលមានការរៀនសូត្រតិច នៅពេលដែលនិយមន័យសម័យនោះកំនត់ថា ៉ពលរដ្ឋល្អ គឺត្រូវកំទេចខ្មាំង ប្រឆាំងបដិវត្តន៍អោយអស់ ៉ ហើយនៅពេលដែលគេអោយនិយមន័យខ្មាំងគឺ ៉នាយទុន ពួកអនុធន ពួក មន្រ្តិរាជការ...៉ ហើយ នៅពេលនោះគេព្រលែងអោយមានការកាប់សំលាប់ហើយ ពិសេសចំពោះកសិករ ចំពោះអ្នកដែលពីមុននៅថា្នក់ក្រោមបំផុត នៃសង្គមហើយបែរជានៅពេលនោះមានសិទ្ធិសំរេចលើការសា្លប់ឬរស់របស់អ្នកទីក្រុងទៅវិញ។ 

អ្នកដែលកំពុងចោទអ្នកនេះអ្នកនោះជាខ្មែរក្រហម ជាឧក្រិដ្ឋជន បានភ្លេចថាទាំងសងខាងគឹជាខ្មែរ ។ ហើយក្នុងសា្ថនភាពដដែល នេះពួកគេក៏ប្រហែលជាប្រព្រឹត្តដូចពួកខ្មែរក្រហមដែរ។ នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានឃើញអ្នកទីក្រុង ច្រើនណាស់ដែលរាយ ការណ៍ពីអ្នកទីក្រុងដូចគា្នប្រាប់ខ្មែរក្រហម។ អ្វីដែលកើតឡើងនៅកម្ពុជាមិនមែនជារឿងសាមញ្ញ មិនមែនជារឿងចៃដន់ពេក ដែរទេ។ ខ្មែរស្លូតតែខ្មែរក៏បានកាប់សំលាប់គា្នល្បីល្បាញលើពិភពលោកផងដែរ។ នៅពីក្រោមភាពស្លូតបូតនៅពីក្រោមភាពញញឹម របស់ខ្មែរក៏មានបីសាចសាហាវមួយផងដែរ ដែលគេត្រូវតែស្វែងយល់ ។  (ត្រឡប់ទៅទំព័រលើ)
                                                           &&&&&&
 

រក្សាសិទ្ធគ្រប់បែបយ៉ាងេដាយក្រសួងព័ត៌មាន