ក្រសួងព័ត៌មាន ---  ឯក​ឩ​ត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​...

           បោះពុម្ព  


ឯក​ឩ​ត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កែតំរូវ​ព្រឹ​ត្ត​បត្រ​ឃែ​ម​បូ​ឌា​ដេ​លី​ 

នៅ​ថៃ្ង​ទី​ ​១៨ ឩ​សភា​ឯក​ឩ​ត្តម​ខៀវ​កា​ញ្ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ផ្ញើ​សារ​អ៊ីមែល​មួយ​​ធ្វើការ​កែតំរូវ​ទៅ​លើ​អត្ថបទ​មួយ​ ​របស់​ព្រឹ​ត្ត​បត្រ​ ​ឌឺ​ឃែ​ម​បូ​ឌា​ដេ​លី​ ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​ ​១៨ ឩ​សភា​នេះ​ក្នុង​ ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា​ ​<លោក កឹ​ម​ សុខា​មាន ​ប្រសា​ស​ន៏​ថា​សូម​អោយ​ប្រជាជន​កម្ពុជា​នៅ​ក្រៅប្រទេស​បោះ​ឆ្នោត​ផង​> ដែល​ក្នុង​អត្ថបទ​នោះ​បាន​សរសេរ​ដោយ​បាន​​លើក​និយាយ​ជា​សំដី​ របស់​រដ្ឋមន្ត្រី​ថា​ ​< គ្មាន​ច្បាប់​ស្រាប់​ណា​ដែល​នឹង​អនុញ្ញាត​អោយ​ប្រជាជន​កម្ពុជា​នៅ​ក្រៅប្រទេស​បោះ​ឆ្នោត​ទេ​ ​>
ឯក​ឩ​ត្តម​រដ្ឋមន្ត្រី​បាន​ជំរាប​ជូន​ដល់​ព្រឹ​ត្ត
ប័ត្រ​នេះ​ថា​ ​នេះ​ជា​ការ​មួយ​មិន​ពិត​ទាល់តែ​សោះ​ដោយហេតុ​ថា​ ​បច្ចុប្បន្ន​នេះ​មិន​មានច្បាប់​ណាមួយ ​ហាមឃាត់​មិន​អោយ​ប្រជាជន​ខែ្ម​រ​រស់នៅ​ក្រៅប្រទេស​ធ្វើការ​​បោះ​ឆ្នោត​នោះ​ឡើយ​​ ប៉ុន្តែ​ប្រជាជន​ខ្មែរ​ទាំងនោះ​ត្រូវ​មក​ចុះ​ឈ្មោះ​នៅ​ក្នុង​មណ្ឌល បោះឆ្នោត​ណា​មួយ​នៅ​ក្នុង​ប្រទេស​ជា​កំនត់​ ​ដោយហេតុ​ថា​នៅ​ក្នុង​ច្បាប់បោះឆ្នោត​កម្ពុជា​ ​ខេត្ត ​និង​ក្រុង​មួយ​ជា​​មណ្ឌលបោះឆ្នោត​មួយ​​។ ហេតុនេះ​ប្រការ​ដែល​ព្រឹ​ត្តប័ត្រ​ ​ឌឺ​ឃែ​ម​បូ​ឌា​ដេ​លី​ ​សរសេរ​នៅ​ក្នុង​អត្ថបទ​​របស់​ខ្លួន​ក្នុង​ខ្លឹមសារ​ផ្ទុយ​ដោយ​ថា​នេះ​​ជា​សំដី​របស់​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​គឺជា​ការ​មិន​ត្រឹមត្រូវ​ទេ​ ​និង​ ​សូម​ព្រឹ​ត​បត្រ​នេះ​ធ្វើ​កំនែតំរូវ​ជា​បន្ទាន់​ ​។
 

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយក្រសួងព័ត៌មាន