ក្រសួងព័ត៌មាន

 

 

កម្ពុជាក្នុងក្រសែភ្នែករបស់អ្នកកាសែតថៃម្នាក់

      កាសែតថៃៈ ថ្មីៗនេះសារព័ត៌មានរបស់ថៃឈ្មោះ ខាវស៊ុតបានចុះផ្សាយអត្ថបទមួយដែលធ្វើការឆ្លុះបញ្ចាំងអំពី ការរីកចំរើន របស់
ប្រទេសកម្ពុជា អត្ថបទនេះសរសេរដោយអ្នកកាសែតថៃដ៏ល្បីឈ្មោះម្នាក់ឈ្មោះកាវីចុងគឺថាវន។ ការិយាល័យនិពន្ធនៃសារព័ត៌មានកម្ពុជាថ្មី
សូមអនុញ្ញាតធ្វើការបកប្រែ និង ចុះផ្សាយជូនទាំងស្រុង ដូចតទៅ៖

      នាអនាគតប្រទេសថៃត្រូវជួបនឹងគូប្រកួតប្រជែងជាមួយប្រទេសជិតខាងដ៏សំខាន់។ កម្ពុជាដឹងច្បាស់ណាស់ថាចំណុចខ្លាំងរបស់
ប្រទេសខ្លួនតើមានអ្វីខ្លះ! កម្ពុជាត្រូវបានចាត់ទុកថាជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់របស់ពិភពលោក។ កម្ពុជា មានមាត់សមុទ្រជ្រៅហើយ
វែងរាប់រយគីឡូម៉ែត្រ រាជរដ្ឋាភិបាលនឹងយកមកអភិវឌ្ឍន៍ជាកំពង់ផែទឹកជ្រៅដែលមានទំហំធំជាង ប្រទេសសឹង្ហបុរីជាច្រើនដង តែតំលៃថោកសំរាប់ដឹកជញ្ជូនវិញ។ កម្ពុជាសុខចិត្តរៀនសូត្រពីបរទេសក្នុងការអភិវឌ្ឍន៍កំពង់ផែ ទឹកជ្រៅនាពេលអនាគត។ កម្ពុជាដឹងច្បាស់
ណាស់ថា បើចង់យកឈ្នះលើប្រទេសវៀតណាម ឬប្រទេសថៃ នៅលើវិស័យនេះ ត្រូវយកប្រទេសសឹង្ហបុរីធ្វើជាគំរូ និង ប្រទេសគំរូណា
មួយ ដែលនៅឆ្ងាយជាងនេះ ទើបទៅរួច ។

      បច្ចុប្បន្ននេះ ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមនាវាធំៗ មានកិច្ចព្រមព្រៀងធ្វើវិនិយោគទុនលើវិស័យសាងសង់កំពង់ផែទឹកជ្រៅ និង
វិនិយោគទុននៅក្នុងតំបន់ឧស្សាហកម្មពិសេស។ មិនយូរប៉ុន្មានទៀតទេកម្ពុជាពិតជាល្បីឈ្មោះ‌ជាងប្រទេសវៀតណាម ។ នៅក្នុងអំឡុង
៤-៥ ឆ្នាំកន្លងមកនោះ បណ្តាអ្នកវិនិយោគទុនតែងតែមើលរំលងប្រទេសថៃហើយបង្ហួសទៅដាក់ទុននៅ ឯប្រទេសវៀតណាម ពីព្រោះមាន
ស្ថិរភាពផ្នែកនយោបាយ ធ្វើឱ្យអាចទាក់ទាញអ្នកវិនិយោគទុនបានច្រើន ។  កម្ពុជាបានខិតខំអភិវឌ្ឍន៍លើវិស័យអប់រំ ដើម្បីបង្កើននូវ
សមត្ថភាពដល់យុវជន-យុវតី សិស្សានុសិស្ស ជាចំនួនដ៏ច្រើនដែលអាចនិយាយភាសាបរទេសបានយ៉ាងល្អដូចជា ភាសាអង់គ្លស និង
ភាសាបារាំង ។

      នៅក្នុងអំឡុងដែលសង្គ្រាមបានត្រូវបញ្ចប់ទៅថ្មីៗក្រោយពីឆ្នាំ១៩៩៣ ជនជាតិកម្ពុជាមានការចាប់អារម្មណ៍រៀនភាសាថៃជាចំនួន
ច្រើនដែរ ព្រោះចាត់ទុកថាប្រទេសនេះមានការរីកចំរើនលូតលាស់។ ប៉ុន្តែបច្ចុប្បន្ននេះ យើងសង្កេតឃើញថាបណ្តាយុវជន-យុវតីកម្ពុជា
បែរជាទៅនិយមរៀនភាសាចិន និង ភាសាជប៉ុនដោយគេឈប់រៀនភាសាថៃទៀតហើយ ។

      ខណៈពេលនេះ ការយល់ដឹង ការនិយមរបស់ប្រជាពលរដ្ឋកម្ពុជាផ្តើមចេញពីប្រទេសវៀតណាមកាន់តែច្រើនឡើងពុំមែនពីប្រទេសថៃត
ទៅទៀតទេ។ កាលកន្លងទៅរាល់មុខទំនិញត្រូវនាំចេញពីប្រទេសថៃស្ទើរតែទាំងអស់ តែពេលនេះពុំដូច្នេះឡើយ ព្រោះវៀតណាមបាន
អភិវឌ្ឍន៍ប្រទេស និងមានការទំនាក់ទំនងបណ្តាបរទេសជាពិសេសកោះហុងកុងដែលចាត់ទុកថាជាប្រភពនូវភាពទាន់សម័យ។ មួយរយៈ
ក្រោយនេះ ម៉ូដដែលកំពុងពេញនិយមត្រូវបានបញ្ជូនមកកម្ពុជាដោយឆ្លងកាត់ ប្រទេសវៀតណាមភាគច្រើន ។

      ការពិតគេត្រូវចាត់លំដាប់ថ្នាក់ប្រទេសវៀតណាម ឱ្យស្ថិតនៅក្នុងក្រុមប្រទេសដែលបានទទួលឥទ្ធិពល វប្បធម៌ប្រពៃណី ចិន ជប៉ុន
និង កូរ៉េជាដើម។ គ្មានអ្វីគួរឱ្យចម្លែកទេ ដែលវៀតណាមអាចឆ្លើយតបនូវ វប្បធម៌ពីប្រទេសទាំងនេះបាន យ៉ាងល្អ ។

      កម្ពុជាកំពុងតែតាំងខ្លួនធ្វើជាប្អូនតូច ប៉ុន្តែប្អូនតូចដែលលើកទង់ប្រជាធិបតេយ្យលេចធ្លោជាងបងគឺវៀតណាម ឬលេចធ្លោជាងប្រទេស
ឡាវទៅទៀត ។

      កម្ពុជាត្រូវការតាំងខ្លួនជាតួសំខាន់ក្នុងតំបន់ និងប្រើទីតាំងយុទ្ធសាស្ត្រឱ្យនៅជាប្រយោជន៍ និង ជាគំរូលើវិស័យនយោបាយព្រោះ
កម្ពុជាតាំងតែពីដើមមកចូលចិត្តលេងជាមួយមហាអំណាចផ្សេងៗ តួយ៉ាងដូចជាអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ
ជាដើម ៕

   អត្ថបទដកស្រង់ចេញពីកាសែតកម្ពុជាថ្មី ឆ្នាំទី៧ លេខ១៥៧៨ ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០០៨