សម្តេចតេជោហ៊ុនសែនអញ្ជើញបិទសន្និបាតត្រួតពិន្យការងារឆ្នាំ២០១៨និងទិសដៅការងារឆ្នាំ ២០១៩របស់ក្រសួងមហាផ្ទៃ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ ​យ៉ា​រ៉េត​៖

នៅរសៀលថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ខង់ខ្ពស់បិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ ២០១៨និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ។

ក្រសួងមហាផ្ទៃបានបើកសន្និបាតត្រួត ពិនិត្យលទ្ធផលការងារ និងលើកទិសដៅការងារកាលពីព្រឹកថ្ងៃ១៣ខែកុម្ភះ។ ពិធីបើកសន្និបាតបានធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ។

ក្នុងសន្និបាតរយៈពេល១ថ្ងៃកន្លះនេះក្រសួងមហា ផ្ទៃបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលថ្នាក់ ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងនគរបាលសម្រេចបាននៅក្នុងឆ្នាំ២០១៨ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ អង្គ សន្និបាតក៏បានបង្ហាញនូវផែនការមួយចំនួនដែលនៅចន្លោះប្រហោងទាមទារឲ្យមានការយក ចិត្តទុកដាក់បំពេញបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៩ នេះ ។