សម្តេចតេជោ ហ៊ុន សែន ទទួលជួបឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិនៃរាជាណាចក្រថៃ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ​ពារ​ប្រទេស​នៃ​ព្រះ​រា​ជាណាចក្រថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃព្រហស្ប៍ ១០ កើ​ត ខែមាឃ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមាន​សន្តិ​ភា​ព។ឯកឧត្ដម អាង សុផល្លែត ជំនួយការសម្ដេចតេជោបានប្រាប់អ្នកយកព័ត៌មាន​ក្រោយ​ជំ​នួ​​បនោះថា ឯកឧត្តម ប្រាវីត បានគោរពជម្រាបជូន សម្ដេចតេជោ អំពីជំនួបរវាងឯក​ឧត្តម​ជា​មួយ​សម្ដេច ទៀបាញ់ នោះគឺកិច្ចពិភាក្សាដែលផ្ដោតការយកចិត្តទុកដាក់​ទៅលើបញ្ហាព្រំ​ដែ​ន​បញ្ហា​សន្តិសុខហើយនិងបញ្ហាដទៃទៀត ដែលឯកឧត្ដម បានសរុបសេចក្ដីថា កិច្ចពិភាក្សានោះ​គឺ​មានភាពរលូនហើយបញ្ហាទាំងសន្តិសុខ ទាំងបញ្ហាអ្វីផ្សេងៗទៀតនៅតាមព្រំដែននោះ​ពុំ​មា​ន​​បញ្ហាអ្វីទេ។ ជាងនេះទៀត ឯកឧត្ដមប្រាវីតក៏បានរាយការណ៍ជូន​សម្តេចតេជោអំពីដំណើរ​ទ​ស្ស​ន​កិច្ចរបស់ឯកឧត្ដមទៅកាន់វិមានឈ្នះឈ្នះ ដោយឯកឧត្ដម​បានសម្ដែងនូវការអប​អរ​សា​ទរ​​ដែ​លដំណើរបេសកកម្មរំដោះជាតិរបស់សម្ដេច​នៅពេលនោះ ចាប់ផ្ដើមពី៥នាក់​រហូតដល់​ទ​ទួ​​លបានជោគជ័យ។ នេះ ក៏បានឆ្លុះបញ្ចាំងនូវដំណើរប្រវត្តិសាស្រ្ត​របស់កម្ពុជាក្នុងការស្វែង​រក​សន្តិ​ភាពជូនដល់ព្រះរាជាណាចក្រកម្ពុជារបស់សម្តេចតេជោ។


ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអរគុណ ឯកឧត្ដមប្រាវីត ហើយក៏​បានជម្រាប​ជូ​​ន ឯកឧត្ដម ប្រាវីតថា នៅវិមានឈ្នះឈ្នះនោះគឺជាកន្លែង​តម្កល់នូវឯកសារប្រវត្តិ​នៃដំ​ណាក់​កា​​លនីមួយៗនៅក្នុងដំណើរការរំដោះរាជាណាចក្រកម្ពុជាពីរបប​ខ្មែរក្រហមហើយ​នៅ​ក្នុង​នោះ​​​​​​ទៀតសោត ក៏មានឆ្លុះបញ្ចាំង នូវតួអង្គដែលបានចូលរួមចំណែកនៅក្នុងដំណើរការ​នោះ​ផង​ដែរ។ សម្តេចបានសម្ដែងនូវការអបអរសាទរចំពោះកិច្ចពិភាក្សារវាងឯកឧត្តមប្រាវីត ជា​មួ​យ​​សម្ដេចទៀបាញ់ ហើយក៏បានមានប្រសាសន៍ថាគណៈកម្មការ​នេះមានតួនាទីសំខាន់​ណា​ស់​​ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានសុខសន្តិភាពស្ថិរភាពនៅតាមព្រំដែនដែលជាកត្តា​សម្រាប់​បម្រើ​​​ឲ្យពាណិជ្ជកម្ម ទេសចរ រវាងប្រទេសទាំងពីរផង ជាពិសេស ទំនាក់ទំនង​រវាង​ប្រ​ជា​ជន​និង​ប្រជាជន៕

ដោយ ជឹម ណារី