កម្ពុជាចាត់ទុកការជួយផ្ដល់បច្ចេកទេសពីអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ជប៉ុន នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរកាន់តែមានប្រសិទ្ធភាព

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកការជួយបណ្ដុះបណ្ដាល ការ ផ្ដល់បច្ចេកទេស និងបទពិសោធន៍ពីអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ជប៉ុន គឺជាការនាំ​មកនូវធាតុចូលថ្មីបន្ថែមទៀតដល់មន្រ្ដីជំនាញកម្ពុជា ក្នុងការរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ ចរាចរនៅកម្ពុជាកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្នុងសិក្ខាសាលាស្ដីពីសុវត្ថិភាពចរាចរណ៍ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណ ការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា នេះគឺជាកិច្ចសហប្រតិបត្តិការមួយថ្មីបន្ថែមទៀតពីការជួយឧបត្ដម្ភគាំ ទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនលើវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសអ្នក ជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ក្នុងការចូលរួមផ្ដល់នូវបទពិសោធន៍ បច្ចេកទេស និងវិធានការ ជាក់ស្ដែងផ្ដល់ជូនដល់អ្នកជំនាញកម្ពុជាដែលអាចទទួលបាននូវធាតុចូលល្អៗ សម្រាប់ អនុវត្ដន៍ការកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅកម្ពុជា។ លោកជំទាវបានបញ្ជាក់ថា តាមរយៈ ការផ្ដល់នូវបច្ចេកទេស និងបទពិសោធន៍ពីអ្នកជំនាញសុវត្ថិភាពចរាចរណ៍ជប៉ុននេះ អ្នក ជំនាញកម្ពុជា ក៏នឹងទទួលបាននូវបច្ចេកទេស និងវិធីសាស្រ្ដថ្មី ក្នុងការអនុវត្ដទប់ស្កាត់ និង កាត់បន្ថយគ្រោះថ្នាក់ចរាចរនៅកម្ពុជា ឱ្យកាន់តែទទួលបានលទ្ធផលប្រសើរថែមទៀត។

លោកជំទាវបន្ដថា រាជរដ្ឋាភិបាលជប៉ុនបានជួយជាប្រចាំដល់កម្ពុជាលើគ្រប់វិស័យ ដោយឡែកជួយដល់ការអភិវឌ្ឍ ផ្លូវ ស្ពាន កំពង់ផែ  និងធនធានមនុស្ស ហើយនេះគឺជាការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយទុក្ខលំបាក និងភាពក្រីក្រ របស់ប្រជា ពលរដ្ឋកម្ពុជាយ៉ាងពិតប្រាកដ។  

លោកជំទាវបានលើកឡើងថា គ្រោះថ្នាក់ចរាចរនៅតែជាកង្វល់របស់រាជរដ្ឋាភិ បាល​កម្ពុជា ដោយសារតែបញ្ហានេះនៅតែកើតមានជារៀងរាល់ថ្ងៃ បណ្តាលឱ្យស្លាប់ របួស ពិការ និងខូតខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ខណៈដែលផ្លូវស្ពានគ្រប់ទីកន្លែងត្រូវ បានសាង សង់ខ្វាត់ខ្វែង ដើម្បីសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនបម្រើឱ្យគ្រប់វិស័យនៃតម្រូវការរបស់ ប្រជាពលរដ្ឋ និងប្រទេសទាំងមូល។

លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិ នៃ ប្រទេសជប៉ុនប្រចាំនៅកម្ពុជា(JICA) បានឱ្យដឹងថា អង្គការចៃកាបានគាំទ្រចំពោះសុវត្ថិភាព ចរាចរណ៍​នៅកម្ពុជាតាមរយៈការជួយលើកម្មវិធីផ្សេងៗ ការជួយកែសម្រួលនូវហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ និងបង្ការ ទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកម្ពុជា។ លោក បានបន្ដថា ការបណ្ដុះបណ្ដាលអំពីសុវត្ថិភាពចរាចរណ៍នេះ គឺអង្គការចៃកាបាននាំយកមកនូវ អ្នកជំនាញផ្នែក អប់រំ វិស្វកម្ម និងអ្នកជំនាញផ្នែកបង្ការ ទប់ស្កាត់សុវត្ថិភាពចរាចរណ៍ ដើម្បី ចែករំលែកនូវចំណេះដឹង ក៏ដូចជាជំនាញក្នុងការផ្ដល់ជូនដល់មន្រ្ដីកម្ពុជាដែលធ្វើការងារផ្នែក សុវត្ថិភាពចរាចរណ៍នេះឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកបានបន្ថែមថា ការចូលរួម ចំណែករបស់អង្គការចៃកា ក្នុងការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពចរាចរណ៍នេះគឺជាចំណែក មួយដែល ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ និងវិធានការនានាក្នុងការទប់ស្កាត់គ្រោះ ថ្នាក់ចរាចរនៅកម្ពុជា៕

ដោយ អ៊ុន រិទ្ធី