ព្រះករុណាព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី និងទតពិធីសម្តែងសិល្បៈវប្បធម៌រួមគ្នា ក្នុងឱកាសអបអរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ —

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត និងទត ពិធីសម្តែងសិល្បៈវប្បធម៌រួមគ្នារបស់សិល្បៈករ-សិល្បៈការិនី នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសអបអរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នារាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសាលសន្និសីទចតុមុខ។

រូបថត៖ ខឹម សុវណ្ណារ៉ា