លោកជំទាវ ឃួន សុដារី អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងប្រធានកិត្តិយស និងប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ —

លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និង ជាអនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតី ពិធីប្រកាស​ចូលកាន់តំណែង​ ឯកឧត្តម ម៉ប់ សារិន ជាប្រធានកិត្តិយស និង ឯកឧត្តម ឃួង ស្រេង ជាប្រធាន គណៈកម្មាធិការ កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភ្នំពេញ ។

រូបថត៖ អុក សុខខឿន