ក្រសួងវប្បធម៌អំពាវនាវដល់សាធារណៈជនឲ្យបង្កើនការយល់ដឹងពីទិវានៃក្តីស្រលាញ់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ហាន់ ស្រីណា ៖

ក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ឲ្យមានការស្វែងយល់អត្ថន័យនៃទិវាក្តីស្រលាញ់ឲ្យកាន់តែមានការស៊ីជម្រៅ ជាពិសេសក្នុងស្រទាប់យុវជន កុំឲ្យភ័ន្តច្រឡំនាំឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិខ្មែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានបញ្ជាក់ថា ទិវាបុណ្យ នៃក្តីស្រឡាញ់នេះ ពុំមែនជាពិធីបុណ្យ ប្រពៃណី របស់ជនជាតិខ្មែរនោះទេ ដូច្នេះសូមសាធារណៈជនទំាងអស់ពិសេសកុ្រមយុវជនកុំឲ្យភ័ន្តច្រឡំតទៅទៀត។
យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា
ប៉ុន្មាន ឆ្នាំចុងក្រោយនេះ ទិវាបុណ្យ នៃក្តីស្រឡាញ់ កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យ ភ្លេចការសិក្សា បាត់បង់ សេចក្តីថ្លៃថ្នូរ របស់ខ្លួន និងក្រុមគ្រួសារ ប្រព្រឹត្តប្រាសចាកពី វប្បធម៌ និងប្រពៃណីជាតិ ដ៏ល្អផូរផង់របស់ខ្មែរ។

នៅក្នុងឪកាសនេះដែលក្រសួងវប្បធម៌ បានណែនាំអោយយុវជនទាំងអស់បង្កើនក្តីស្រលាញ់ចំពោះក្រុមគ្រួសារឪពុកម្តាយ បងប្អូន លោកយាយ លោកតា សាច់ញាតិ និងមនុស្សនៅក្នុងសង្គមជាមួយគ្នាដូចជា ការចូលរួមបរិច្ចាគ ឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រួវការឈាម ការផ្តល់ធនធានមួយចំនួនសម្រាប់ ជនពិការ ចាស់ជរាគ្មានទីពឹង ដើម្បីបង្កើនក្តីស្រលាញ់ចំពោះខ្លួនឯង និងសង្គមជាតិ៕