លោកត្រំានិយាយថាជំនួបរវាងគាត់និងមេដឹកនំាប្រទេសចិនអាចនឹងមិនធ្វើនៅមុនពេលមានកិច្ចពិភាក្សាពាណិជ្ជកម្មទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអេស៊ីយ៉ា  (០៨.០២.១៩)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បាននិយាយប្រាប់អ្នកកាសែតក្នុងសេតវិមាននៅថ្ងៃព្រហស្បតិ៍នេះថា  គាត់មិនរំពឹងថានឹងជួបជាមួយប្រធានាធិបតីចិន លោក​ស៊ី ជីងភីង នៅមុនថ្ងៃទី ១  ខែ មីនាទេ ដែលជាថ្ងៃមហាអំណាចសេដ្ឋកិច្ទទំាងពីរនឹងជួបពិភាក្សាគ្នាពីបញ្ហាពាណិជ្ជកម្ម ។

លោកត្រំាបាននិយាយថា ដំណោះស្រាយចុងបញ្ចប់នូវជម្លោះពាណិជ្ជកម្ម  គឺអាស្រ័យលើជំនួបរបស់គាត់ជាមួយលោកស៊ី ជីងភីង នាពេលអនាគតឆាប់ ៗ នេះ ។  មានការសន្និដ្នានថា លោកត្រាំ អាចនឹងជួបជាមួយលោកប្រធានាធិបតីចិន បន្ទាប់ពីគាត់ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅចុងខែកុម្ភៈនេះ  ដើម្បីជួបជាមួយមេដឹកនំាប្រទេសកូរ៉េខាងជើង លោក គីម ជុងអុន ។

សហរដ្ឋអាមេរិក បានគំរាមបង្កើនពន្ធនំាចូលលើទំនិញមកពីប្រទេសចិន នៅដើមខែ មីនានេះ  បើសិនជាគ្មានកិច្ចព្រមព្រៀងណាមួយ ស្តីពីវិធានការ  ដើម្បីកែសម្រួលការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន  ដែលក្រុងវ៉ាស៊ិនតោន និយាយថា គឺជាការធ្វើពាណិជ្ជកម្មមួយមិនត្រឹមត្រូវ ។