អាម៉េរិកប្រមើលមើលឃើញឆ្ពោះទៅដល់កិច្ចប្រជុំកំពូលដ៏ល្អមួយ ជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលការលម្អិតព័ត៌មានមួយថា អាម៉េរិកប្រមើលមើលឃើញថា នឹងមានកិច្ចដំណើរការយ៉ាងល្អមួយ ​នៃកិច្ចប្រជុំ​កំពូល​​លើកទី២​ ជាមួយប្រទេសកូរ៉េខាងជើងនៅដំណាច់ខែនេះ។

ប្រធានាធិបតីអាម៉េរិក​លោក ដូណាល់ ត្រាំ បានប្រកាសនៅសប្តាហ៍នេះថា កិច្ចប្រជុំ​កំពូលនាពេលបន្ទាប់នេះរបស់លោក​ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន នឹងត្រូវ​ប្រព្រឹត្តិទៅនៅក្នុងប្រទេស   វៀតណាម នាថ្ងៃទី២៧-២៨ ខែកុម្ភៈខាងមុខនេះ។

ភាគីទាំងពីរបាននឹងកំពុងព្យាយាមឱ្យមានការព្រមព្រៀងគ្នាមួយ លើជំហានជាបន្ត​បន្ទាប់​សម្រាប់ការអនុវត្តឱ្យបានពេញលេញ​ ដែលបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូល​លើកទី១ ​របស់​ពួកគេ នៅប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ ដែលបានរួមបញ្ចូលទាំង​ការបញ្ចប់​ការ​ធ្វើមិនឱ្យមាននុយក្លេរអ៊ែរ ព្រមទាំងស្ថាបនានូវយន្តការសន្តិភាពថ្មីៗមួយ នៅលើឧបទ្វីប​កូរ៉េ។

អនុអ្នកនាំពាក្យក្រសួងការបរទេសលោក រ៉ូប៊ឺត ផាឡាឌីណូ​ បាននិយាយនៅឯ​សន្និសីទ​សារព័ត៌មានមួយជាទៀងទាត់ដោយសង្ខេបថា យើងកំពុងសម្លឹងមើលឃើញ​ឆ្ពោះ​ទៅ​រកកិច្ចប្រជុំកំពូលដ៏ល្អមួយ​។

លោកបាននិយាយបន្ថែមនៅពេលដែលគេសួរឱ្យលម្អិតថា ខ្ញុំនឹងមិនទាន់ទទួលនូវអ្វី​នៅមុន​កិច្ចប្រជុំកំពូល ​និងរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលនោះនៅឡើយទេ ប៉ុន្តែយើងបាន​ផ្តោតជាសំខាន់ទៅលើការបង្កើតវាឡើង ដោយរួមបញ្ចូលទាំង​ទីក្រុងដ៏ពិតប្រាកដមួយ​ដែល​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ហើយថ្វីបើអាម៉េរិក​ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកាស​បញ្ចប់ជាផ្លូវការមួយ ចំពោះសង្រ្គាមកូរ៉េឆ្នាំ ១៩៥០-៥៣ ធ្វើជាសម្បទានមួយដល់ប្រទេស​កូរ៉េខាងជើង។

លោកបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង នឹងនៅតែបន្តធ្វើ​​រហូតដល់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​ត្រូវបានបញ្ចប់។ អ្នកនាំពាក្យរូបនេះ បានថ្លែងអំណរ​គុណ​ដល់ប្រទេសវៀតណាមផងដែរ សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក  មាស សំអុល )