ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វីន ម្ញីនត៍

AKP ណៃពីដោ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ —

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម វីន ម្ញីនត៍ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងណៃពីដោ ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី២នៃគណៈកម្មការចម្រុះកម្ពុជា-មីយ៉ាន់ម៉ា សម្រាប់កិច្ចសហប្រតិបត្តិការទេ្វភាគី។

រូបថត៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ