ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចូលជួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ោង សានស៊ូជី

AKP ណៃពីដោ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ោង សាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងណៃពីដោ ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី២នៃគណៈកម្មការចម្រុះកម្ពុជា-មីយ៉ាន់ម៉ា សម្រាប់កិច្ចសហប្រតិបត្តិការទេ្វភាគី។

រូបថត៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ