លោកត្រំាកំពុងប្រឈមនឹងការប្រឆំាងទំាងក្នុងប្រទេសនិងក្រៅប្រទេសជាមួយនឹងការប្រកាសដកទ័ពចេញពីប្រទេសស៊ីរី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល
​ប្រភព រ៉យតឺ (១៦.០១.១៩)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា កំពុងប្រឈមនឹងការប្រឆំាងយ៉ាងខ្លាំងទំាងក្នុងប្រទេសនិងក្រៅប្រទេសជាមួយនឹងការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គាត់កាលពីខែកន្លងទៅ
ថាអាមេរិកនឹងដកទ័ពចេញពីប្រទេសស៊ីរី ។

លោកប្រធានាធិបតីអាមេរិកបានប្រកាសបែបនេះក្នុងពេលគាត់បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាសឈ្មោះ អាល់ អាសាដ ក្នុងប្រទេសអ៊ីរ៉ាក់មួយថ្ងៃមុនពេលបុណ្យណូអែល ។
មេបញ្ជាការកងទ័ពក្នុងប្រទេសអ៊ីរ៉ាក់បានរាយការណ៍ជូនលោកត្រំាអំពីសភាពការយោធាដោយបាននិយាយថា ជោគជ័យទៅលើក្រុមរដ្ឋឥស្លាម ជិតបានសម្រេចហើយ ។

​ការប្រកាសដកទ័ពនាថ្ងៃទី ១៩ ខែ ធ្នូ ឆ្នំា ២០១៨ របស់លោកត្រំា គឺជាហេតុផលមួយដែលធ្វើឲ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ហ្សេម​ម៉ាទីស សុំលាលែងពីដំណែង ។
គេបានសង្កេតឃើញថា ​ជិតបីសប្តាហ៍បន្ទាប់ពីលោកត្រំាបានទៅដល់មូលដ្ឋានទ័ពអាកាសក្នុងប្រទេសអ៊ីរ៉ាក់មក គ្មានទាហានអាមេរិកណាមួយបានដកចេញពីប្រទេសស៊ីរីទេ គឺមានតែឧបករណ៍មួយចំនួនប៉ុណ្ណោះដែលត្រូវបានដឹកចេញ ។