សភាប្រទេសអង់គ្លេសច្រានចោលផែនការដកខ្លួនចេញពីសហភាពអ៊ឺរ៉ុបហៅកាត់ថាប្រិដហ្សីដ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញូវអេស៊ីយ៉ា (១៦.០១.១៩)

អង់គ្លេស៖ សភារបស់ប្រទេសអង់គ្លេសនៅថ្ងៃអង្គារនេះបានបោះឆ្នោតបដិសេធផែនការដកខ្លួនចេញពីសហភាពអ៊ឺរ៉ុប ដែលហៅកាត់ថាប្រិដហ្សីដរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធេរ៉េសា ម៉េ
ដែលជំរុញឲ្យមានការបោះឆ្នោតសម្តែងការមិនទុកចិត្តក្នុងជួររដ្ឋាភិបាលរបស់លោកស្រីនិងរុញច្រានផែនការដកខ្លួនចេញពីសហគមអ៊ឺរ៉ុប ឲ្យកាន់តែធ្លាក់ទៅក្នុងវិបត្តិថែមមួយកម្រិតទៀត ។

សមាជិកសភាអង់គ្លេសបានបោះឆ្នោតចំនួន ៤៣២ ទល់នឹងចំនួន ២០២ ប្រឆំាងនឹងផែនការរបស់លោកស្រីនាយករដ្ឋមន្ត្រី ដែលចង់នំាប្រទេសអង់គ្លេសចេញពីសហភាពអ៊ឺរ៉ុប
ដែលនេះបានបង្ហាញឲ្យឃើញនូវការបរាជ័យដ៏ធំបំផុតដែលរដ្ឋាភិបាលអង់គ្លេសបានជួបក្នុងប្រវត្តិសាស្ត្រនយោបាយរបស់ប្រទេសក្នុងសម័យទំនើបនេះ ។

សមាជិកសភាភាគច្រើន តែងប្រឆំាងនឹងប្រិដហ្សីដ ហើយក៏មានមន្រ្តីសំខាន់ ៗក្នុងជួររដ្ឋាភិបាលផងដែរដែលនំាឲ្យមានការប្រទាំងយោបល់គ្នាក្នុងប្រទេសអង់គ្លេសតំាងពីការធ្វើប្រជាមតិនាខែ មិថុនា ឆ្នំា
២០១៦ ដើម្បីចង់ដឹងថា តើសាធារណមតិចង់ផ្តាច់ខ្លួនពីរដ្ឋទំាង ២៧ ដែលជាសមាជិករបស់សហភាពអ៊ឺរ៉ុដែរឬទេ ។​