រដ្ឋមន្ត្រីការបរទេសអាម៉េរិកពិភាក្សាគ្នាពីកិច្ចប្រឹងប្រែង ប្រឆាំងអ៊ីរ៉ង់ជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ — ទូរទស្សន៍ Al Arabiya  រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកដែលកំពុងធ្វើទស្សនកិច្ចលោក ម៉ៃ ប៉ុមប៉ែវ ( Mike Pompeo  ) កាលពីថ្ងៃចន្ទនេះបានធ្វើការពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីកិច្ចការបរទេសប្រទេស អារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir ពីកិច្ចប្រឹងប្រែងថ្នាក់តំបន់ប្រឆាំងនឹងសកម្មភាពដ៏អាក្រក់របស់  អ៊ីរ៉ង់ ។

រដ្ឋមន្ត្រីទាំងពីរក៏បានធ្វើការពិភាក្សាគ្នាផងដែរពីបញ្ហាថ្នាក់តំបន់សំខាន់ៗ ដែលមានជាប់ពាក់ព័ន្ធដល់ប្រទេសស៊ីរី , យេម៉ែន , លីបង់ , លីប៊ី និង អាហ្វហ្គានីស្ថាន ។ មន្ត្រីទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរ ស្តីពីសារសំខាន់នៃការបន្តការគាំទ្រដល់ការជឿនលឿនខាងនយោបាយ ដើម្បីធ្វើឱ្យសម្រេចបានសន្តិភាពនៅក្នុងប្រទេសយេម៉ែន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )