ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បិទការធ្វើនេសាទត្រីកាម៉ុងសម្រាប់រដូវនេសាទឆ្នាំ ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែន សុវុទ្ឋី ៖


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បិទការធ្វើនេសាទត្រីកាម៉ុងសម្រាប់រដូវនេសាទ​ឆ្នាំ ២០១៩ ក្នុងគោលបំណងការពារនិងទប់ស្តាតកុំឲ្យបាត់បង់។
រដ្ឋបាលជលផលបានដំណឹង ថារដូវពងកូនបន្តពូជរបស់ត្រីសាម៉ុងប្លាធូនៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ១៥ ខែមករារហូតដល់ថ្ងៃ ថ្ងៃទី ៣១ ខែមិនាឆ្នាំ ២០១៩។
រដ្ឋបាលជលផលអំពាវនាវអោយប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ប្លាធូ ទាំងអស់នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជាមេត្តាបញ្ឈប់សកម្មភាពធ្វើនេសាទត្រីកាម៉ុង ប្លាធូ នេះចាប់ពីថ្ងៃទី ១៥ ខែ មករារហូតដល់ថ្ងៃទី ៣១ ខែមិនាឆ្នាំ ២០១៩ ជាកំហិត ។
រដ្ឋបាលជលផលសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ប្លាធូ រួមទាំងអស់នឹងចូលរួមគោរពតាមសេចក្តីជូនដំណឹងនេះដើម្បីរួមចំណែកថែរក្សានិងការពារធនធានជលផលសមុទ្រឲ្យបានគង់វង្សទៅថ្ងៃអនាគត៕