ក្រុមហ៊ុនបារាំងបានរងផលប៉ះពាល់ដោយសារការតវ៉ារបស់ក្រុមអាវកាក់លឿង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១១.០១.១៩)

បារាំង៖ នៅសប្តាហ៍នេះក្រុមហ៊ុនបារាំងបានបង្ហាញទិន្នន័យពីការខាតបង់ចំនួនជាង ៦០លានដុល្លារដោយសារបាតុកម្មប្រឆាំង​រដ្ឋាភិបាលដែលបានធ្វើឱ្យភាពច្របូកច្របល់ទូទាំងប្រទេស។

ចលនា​ក្រុមអាវកាក់លឿង បានចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកា​ ឆ្នំា ២០១៨ ​ប្រឆាំងនឹងពន្ធប្រេងឥន្ទនៈប៉ុន្តែចាប់តាំងពីពេលនោះមកបានក្លាយជាចលនាប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក អេម៉ានូអ៊ែល ម៉ាក្រុងយ៉ាងខ្លំាងក្លា ។

បាតុកម្មត្រូវបានបង្កនូវអំពើហឹង្សាដែលនាំឱ្យមានការបិទទ្វារផ្សារទំនើបនិងតំបន់ទេសចរនៅថ្ងៃចុងសប្តាហ៍។