កំដៅនៃមហាសមុទ្រលើពិភពលោកកំពុងកើនឡើងយ៉ាងលឿន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១១.០១.១៩)

បរទេស៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាមហាសមុទ្រនៅលើពិភពលោកកំពុងកើនឡើងកំដៅយ៉ាងឆាប់រហ័សដោយសារកំដៅផែនដី ដែលជាហេតុនំាឲ្យមាន​ការគំរាមកំហែងដល់ជីវិតសត្វក្នុងបាតសមុទ្រនិងប្រភពស្បៀងដ៏សំខាន់របស់​ភពផែនដី ។

ការរកឃើញដែលចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអាមេរិកនិងដឹកនាំដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិនបាន​កាលពីថ្មី ៗ នេះ បានច្រានចោលនូវរបាយការណ៍មួយចំនួនដែលបានសរសេរថាការឡើងកំដៅផែនដីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺ គ្មានកើតឡើងទេ ។

បច្ចេកវិជ្ជាចុងក្រោយបំផុតមិនបានបង្ហាញឱ្យឃើញពីការគ្មានការកើនកម្តៅ នោះទេប៉ុន្តែបានបង្ហាញនូវការព្រួយបារម្ភ​ ថាបំរែបំរួលអាកាសធាតុនិងឥទ្ធិពលរបស់វាទៅលើមហាសមុទ្រដែលមានតួនាទីជាទ្រនាប់ការពារ​ភពផែនដី កាន់តែមានសន្ទុះលឿនឡើង ។ ប្រហែល ៩៣ភាគរយនៃកម្តៅនៅជុំវិញផែនដីកើតមកពីឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការដុតប្រេងឥន្ធនៈហ្វូស៊ីលនិងបានហូរចូលទៅក្នុងមហាសមុទ្ររបស់ពិភពលោក។