បុរសអូស្រ្តាលីម្នាក់ត្រូវចោទប្រកាន់ពីបទផ្ញើកញ្ចប់ឥវ៉ាន់អនាមិកទៅកាន់ស្ថានទូត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១០.០១.១៩)

អូស្រ្តាលី៖ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលីសអូស្ត្រាលីបាននិយាយថាពួកគេបានចាប់ខ្លួនបុរសអាយុ ៤៨ឆ្នាំម្នាក់ដោយសារបានផ្ញើកញ្ចប់ឥវ៉ាន់អនាមិកដែលគួរឲ្យសង្ស័យចំនួន ៣៨
កញ្ចប់ទៅស្ថានទូតនិងស្ថានកុងស៊ុលនានានៅទូទាំងប្រទេស។ស្ថានទូតបរទេសជាច្រើនបានទទួលកញ្ចប់ឥវ៉ាន់គួរឱ្យសង្ស័យនេះនៅ​ថ្ងៃពុធរួមមានទាំងស្ថានទូតរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅទីក្រុងមែលប៊នផងដែរ។

​ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបុរសរូបនោះត្រូវបានចោទប្រកាន់ពីបទផ្ញើកញ្ចប់ឥវ៉ាន់គ្រោះថ្នាក់តាមរយៈ
សេវាកម្មប្រៃសណីយ៍ហើយការដាក់ទោសជាអតិបរមាសម្រាប់បទល្មើសនេះគឺការជាប់ពន្ធនាគារ ១០ឆ្នាំ។

រហូតមកដល់ពេលនេះប៉ូលីសបានរកឃើញកញ្ចប់ឥវ៉ាន់ចំនួន ២៩ ក្នុងចំណោម ៣៨ ហើយប៉ុន្តែមិនទាន់បានកំណត់ថារបស់ដែលមាន​ក្នុងកញ្ចប់អស់ទាំងនោះ គឺជាអ្វីទេ។