អគ្គិសនីកម្ពុជាប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានី

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី ប៉ុង សុភាវី

ភ្នំពេញ​​ ៖អគ្គិសនីកម្ពុជាប្រកាសផ្អាក​ការផ្គត់​ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ និងតម្លើងបរិក្ខារថ្មី ខណៈមានការរុះរើគន្លងខ្សែបណ្តាញដើម្បីធ្វើការពង្រីកផ្លូវ។

 

សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា ទីតាំងដែលត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីក្នុង   រយៈពេលខ្លី ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១៦ល្ងាច នៃថ្ងៃទី១១ ខែមករានេះ មានដូចជា នៅតំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក សង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

នៅថ្ងៃទី១២ ខែមករា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១៧រសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងដែលស្ថិតនៅក្នុងសង្កាត់កាកាបទី២ សង្កាត់កន្ទោក សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

ចំណែកនៅថ្ងៃទី១៣ ខែមករា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១៧រសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី សង្កាត់គោឃ្លាង ខណ្ឌសែនសុខ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ សង្កាត់ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទ៣ ខណ្ឌមានជ័យ សង្កាត់ដង្កោ សង្កាត់ព្រៃស ខណ្ឌដង្កោ និងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញជាមុននេះ គឺដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ផ្គត់ផ្គង់ខាងលើបានទទួលព័ត៌មានជាមុន និងដើម្បីសុំការអធ្យាស្រ័ចំពោះការផ្តាច់ចរន្ដអគ្គិសនីនេះ៕