ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងសង្ឃឹមថា​ លោក ត្រាំ និងលោក គីម នឹងជួបប្រជុំគ្នាម្តងទៀត

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា  ឆ្នាំ២០១៩ — បេសកជនកំពូលកូរ៉េខាងត្បូង ប្រចាំនៅសហរដ្ឋអាមេរិក​បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថា ប្រធានាធិបតីអាម៉េរិក​លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ​នឹងជួបប្រជុំគ្នាម្តងទៀត បើទោះបីជាពេលវេលានៅមិនទាន់ច្បាស់នៅឡើយ​ក៏ដោយ។

ឯកអគ្គរដ្ឋទូតលោក ចូ យ៉ុន-ចេ បាននិយាយថា មេដឹកនាំទាំងពីរបានបង្ហាញនូវ​ការ​ប្តេជ្ញាចិត្តមួយ​ថានឹងមានកិច្ចប្រជុំកំពូលលើកទី២​មួយ តាមការថ្លែងសុន្ទរកថាសម្រាប់ឆ្នាំថ្មី​ឆ្នាំសាកលរបស់លោក គីម នោះ។

លោក ចូ បាននិយាយនៅឯកិច្ចពិភាក្សាមួយ ដែលធ្វើជាម្ចាស់ផ្ទះដោយវិទ្យាស្ថាន Hudson ថារថភ្លើងមួយគ្រឿង គឺត្រៀមរួចជាស្រេច ក្នុងការចេញដំណើរ ហើយក៏គ្មាននរណា​ម្នាក់ចង់ចាកចេញពីរថភ្លើងនេះដែរ ដោយបញ្ជាក់ថា នឹងពង្រឹងចំណងការទូតជាមួយទីក្រុង​ព្យុងយ៉ាង ដែលបានចាប់ផ្តើមកាលពីឆ្នាំកន្លងទៅនោះ។

លោកបាននិយាយថា សំណួរសួរថាតើមានល្បឿន និង​ចម្ងាយដែលរថភ្លើងនេះអាចធ្វើ​ដំណើរទៅបានយ៉ាងណានោះទេ ប៉ុន្តែខ្ញុំក៏មិនបានគិតថា វានឹងត្រូវគេបញ្ឈប់ ឬបន្តយ៉ាងណា​នោះដែរ នាពេលឆាប់ៗខាងមុខនេះ។

លោកបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់ប្រទេសចិន នា​សប្តាហ៍នេះ បានធ្វើជាសញ្ញាស្ងប់ស្ងាត់ដ៏ល្អមួយ ដែលកិច្ចប្រជុំកំពូលលើកទី២ នឹងត្រូវកើត​ឡើងនោះ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន បានជួបជាមួយប្រធានាធិបតិចិន លោក ស៊ី ជិនពីង ដូចដែលលោកបានធ្វើឡើងនៅមុនកិច្ចកំពូលលើកទី១ របស់លោក ជាមួយ​ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន និងលោក ត្រាំ កាលពីឆ្នាំកន្លងទៅនោះដែរ។

លោក ចូ បាននិយាយទៀតថា ខ្ញុំសង្ឃឹមថា កិច្ចប្រជុំលើកទី២ រវាងលោក ត្រាំ ​និង​លោកប្រធាន គីម នឹងប្រព្រឹត្តទៅ។ ចំពោះពេលវេលា គឺខ្ញុំមិនបានដឹងនោះទេ។ ខ្ញុំព្យាករថា ប្រទេសកុម្មុយនីស្តមួយនេះនឹងដំណើរការហើយនាពេលឥឡូវនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )