លោកជំទាវ​ ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ បញ្ជាក់ថា មានសន្តិភាព​ទើបមានការអភិវឌ្ឍ​ មានការអភិវឌ្ឍខ្លាំងក្លាទើបធានាបានសន្តិភាព​ ស្ថិរភាពចិរកាល​ ! ​

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម​ហួត

បន្ទាយ​មាន​ជ័យ​៖​ នៅ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ កែ​ ​គឹ​ម​យ៉ា​ន​ ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យបានអញ្ចើញជាអធិបតីបើក​ពិធីក្រុងពាលីពិ​ធីបញ្ចុះ​បឋម​​សិលាសាងសង់មជ្ឈមណ្ឌលកុមារមេគង្គ ស្ថិតនៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សុង ផល្លីន សួន បវរ ឯកឧត្តម​ លោកជំទាវ​ ជាអភិបាលរង​ខេត្ត​ ព្រមទាំងមន្រ្តីរាជការមន្ទីរជុំវិញខេត្ត​ ស្រុក​ ឃុំ​ ដែលមានអ្នកចូលរួម៩០០នាក់។

 

លោក Martin Charles Maindiaux នាយអង្គការកុមារមេគង្គប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍​ថា​ ការសាងសង់សាលាមួយខ្នងនេះគឺជាថ្នាលសម្រាប់បណ្តុះបណ្តាលធនធានមនុស្សជួយដល់សិស្សានុសិស្សដែលមានជីវភាពជួបការលំបាកគ្មានលទ្ធភាពបន្តការសិក្សា។

 

ក្នុងឱកាសនោះ លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

 

ក្នុងឱកាសនោះដែរ​ លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានមានមតិបន្ថែមថា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ហ៊ុន​ សែន​ ប្រទេសជាតិ​មានសុខសន្តិភាព​ ហេីយសន្តិភាពគឺជាគ្រឹះសំខាន់​ ព្រោះថាមានសន្តិភាព​ ទេីបមានការអភិវឌ្ឍ​ មានការអភិវឌ្ឍខ្លាំងក្លាទើបធានាបានសន្តិភាព​ ស្ថិរភាពចិរកាល​ ជាមួយគ្នានេះកម្ពុជានិងក្លាយជាប្រទេសមានចំណូលមធ្យមកម្រឹតនៅឆ្នាំ២០៣០​ ។

 

ជាមួយគ្នានេះ​ លោក​ជំទាវ​ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ បានថ្លែងអំណរគុណដល់អង្គការដែលបានជួយរកការងារជូនដល់យុវនារីធ្វេីការនៅក្រុមហ៊ុនតម្បាញសូត្រ ដេីម្បីកាត់បន្ថយការធ្វេីចំណាកស្រុកទៅរកការងារធ្វេីនៅក្រៅប្រទេសដែលងាយប្រឈមនឹងបញ្ហាផ្សេងៗ​និងជាថ្មីម្តងទៀតសូមថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យដែលបានខិតខំថែរក្សាសន្តិភាពសម្រាប់ការរីកចម្រេីននៅមូលដ្ឋាន។

 

ជាទ្រនាប់ដៃ​ លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកនូវអំណោយចែកជូន​មាន:

១.អ្នកចូលរួមទាំងអស់សារុង ម្នាក់មួយ

២.លោកគ្រូអ្នកគ្រូ 30នាក់​ម្នាក់ៗទទួល​បានសារុង​មួយថវិការមួយម៉ឺនរៀល

៣.សិស្សានុសិស្សទទួលបានសៀវភៅ​ ប៊ិច៕