សហរដ្ឋអាមេរិកនិងប្រទេសចិនអាចនឹងឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៨.០១.១៩)

អាមេរិក៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់អាមេរិក លោក វីលបឺរ រ៉ុស បានសម្តែងការសង្ឃឹមនៅថ្ងៃចន្ទនេះថាក្រុងប៉េកំាង និងក្រុងវ៉ាស៊ិនតោនអាចនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ
នៅពេលដែលមន្រ្តីមកពីប្រទេសទំាងពីរ បានចាប់ផ្តើមឡើងវិញនូវការពិភាក្សាគ្នាក្នុងគោលបំណងបញ្ចប់ជម្លោះពាណិជ្ជកម្មរវាង អាមេរិក និង ចិន ។

ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិនមានជំនឿច្បាស់ណាស់ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយទំនាស់ផ្នែកពាណិជ្ជកម្មក្នុងពេលដែលមន្រ្តីរបស់រដ្ឋាភិបាលចិន បានជួបទល់មុខគ្នាជាមួយមន្ត្រីអាមេរិក ក្នុងទីក្រុងប៉េកំាងបន្ទាប់ពីលោកដូណាល់ត្រំា និងលោកស៊ី ជីងភីង បានព្រមព្រៀងគ្នាកាលពីខែ ធ្នូ ឆ្នំា ២០១៨ ស្តីពីការផ្អាកអនុវត្តវិធានការផ្នែកពាណិជ្ជកម្មប្រឆំាងនឹងគ្នា ទៅវិញទៅមក ក្នុងរយៈពេល ៩០ ថ្ងៃ ។

ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំាបាននិយាយកាលពីថ្ងៃចន្ទនេះថាពាណិជ្ជកម្មជាមួយប្រទេសចិន បានដំណើរការទៅល្អប្រសើរ ។​