មេដឹកនាំកូរ៉េខាងជើងធ្វើដំណើរទៅកាន់ប្រទេសចិនបន្ទាប់ពីនិយាយព្រមានអំពីការផ្លាស់ប្តូរជំហរចរចារជាមួយអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៨.០១.១៩)

កូរ៉េខាងជើង៖ មេដឹកនាំកួរ៉េខាងជើង លោកគីម ជុងអុន បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីងភីង
មួយថ្ងៃមុនមេដឹកនំាកូរ៉េខាងជើងនិយាយព្រមានថា គាត់អាចនឹងប្រកាន់ជំហរផ្លាស់ប្តូរបើសិនជាសហរដ្ឋអាមេរិក មិនបន្ធូរបន្ថយ ការដាក់ទណ្ឌកម្ម
និងសម្ពាធមកលើប្រទេសកូរ៉េខាងជើងនោះទេ ។

ទស្សនកិច្ចនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិននិងប្រទេសកូរ៉េខាងជើងបញ្ជាក់ថាបានប្រព្រឹត្តទៅ មែននិងកើតមានឡើងក្នុងពេលដែលគម្រោងរៀបចំជំនួបកំពូលជាលើកទីពីរ រវាងមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិក លោក ដូណល់ត្រំាដែលជាជំនួបមានគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧទ្វីបកូរ៉េ ។

លោកគីម ជុងអុន បានចាកចេញពីប្រទេសទៅកាន់ប្រទេសចិនតាមរថភ្លើង នៅថ្ងៃចន្ទដោយមានភរិយារបស់គាត់ និងមន្ត្រីជាន់ខ្ពស់មួយចំនួនអមដំណើរ ។ មេដឹកនំាកូរ៉េខាងជើង
នឹងស្ថិតនៅក្នុងប្រទេសចិន រហូតដល់ថ្ងៃព្រហស្បតិ៍ ។​