អាជ្ញាធររាជធានីភ្នំពេញធ្វើពិធីប្រកាសតែងតាំងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

AKP ភ្នំពេ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ –អាជ្ញាធររាជធានីភ្នំពេញ បានធ្វើពិធីប្រកាសតែងតាំង លោក ចាន់ រិទ្ធី ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញជំនួសលោក សៀង បូរិន ត្រូវបានផ្ទេភារកិច្ចទៅកាន់អង្គភាពថ្មី  ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម នុត ចាន់សុខា រដ្ឋលេខាធិកាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្ដម នួន ផារត្ន អភិបាលរងរាជធានីភ្នំពេញ

   ឯកឧត្ដម នុត ចាន់សុខា មានប្រសាសន៍ថា ការប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេ នៅពេលនេះត្រូវ ពង្រឹងភាពជាអ្នកដឹកនាំ ត្រូវខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត វិស័យកសិកម្ម ការប្រកបអាជីវកម្ម កសិកម្ម របស់បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងប្រសិទ្ធផល ។ ត្រូវបន្ដខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដែលថ្នាក់លើប្រគល់ជូន ។

     ក្នុងឱកាសនោះដែរ កឧត្ដម នួន ផារ័ត្ន មានប្រសាសន៍ថាការតែងតាំង និងផ្លាស់ប្តូរមុខតំណែងមន្រ្តីរាជការ ជាដំណើរការធម្មតារបស់មន្រ្តីរាជការស៊ីវិល ក្នុងមុខងារសាធារណៈ។ ដូច្នេះការផ្លាស់ប្ដូរនេះ គឺដើម្បីពង្រឹង ប្រសិទ្ធភាពការងារបន្ថែមទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ ដែលពាក់ព័ន្ធនឹងតួនាទី ភារកិច្ចរបស់ខ្លួន ដែលថ្នាក់លើកប្រគល់ជូន ។ កឧត្ដមបានបន្តថាអស់លោកត្រូវចងចាំនូវប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានរម្លឹកថា ធ្វើមន្ដ្រីត្រូវដាក់ខ្លួន ជាខ្ញុំបម្រើរាស្រ្ដ កុំយកខ្លួនធ្វើជាចៅហ្វាយរាស្ដ្រ នោះការងាររបស់អស់លោក នឹងទទួលបានការគាំទ្រ និងទទួលបានជោគជ័យមិនខាន

ដោយ សួស សំរិត