សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពានាវឱ្យជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ ដែលប្រព្រឹត្តទៅ​​នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឱ្យបានច្រើនកុះករ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃសុក្រ ៦រោច​ ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចតេជោបានសរសេរថា កម្ពុជា អបអរសាទរចំពោះសមិទ្ផលប្រវត្តិសាស្រ្តនៃវិមានឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេច ជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំន់ត្រួ​​ត្រា ឈ្នះរួច ផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជា​​កំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែនេះតទៅ។

សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រយៈពេល៣ថ្ងៃ) នៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោ នៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់

ដោយជឹម ណារី