អាជ្ញាធរខេត្តបន្ទាយ​មានជ័យជំរុញភាគីពាក់ព័ន្ធឱ្យបន្តការរៀបចំផែនការបោស​សម្អាតមីន ចំគោលដៅលើតំបន់ប្រឈមនឹងគ្រោះថ្នាក់មីនខ្លាំង

AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ –អាជ្ញាធរខេត្តបន្ទាយមានជ័យបានជំរុញភាគីពាក់ព័ន្ធឱ្យខិតខំយកចិត្តទុកដាក់សហការ​គ្នាក្នុងការបន្តសកម្មភាពរៀបចំផែនការបោសសម្អាតគ្រាប់មីនចំគោលដៅ លើតំបន់ដែល​ប្រឈមនឹងការគ្រោះថ្នាក់ដោយសារគ្រាប់មីន សំដៅធ្វើឱ្យអត្រារងគ្រោះថ្នាក់ដោយសារគ្រាប់​មីននេះកាន់តែថយចុះថែមទៀត

យោងតាមតួលេខក្រុមការងារសកម្មភាពមីនខេត្តបន្ទាយមានជ័យបានបង្ហាញឱ្យដឹង​ថា នៅឆ្នាំ២០១៨ដោយគិតពីដើមឆ្នាំរហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ខេត្តបន្ទាយ មានជ័យ មានគ្រោះថ្នាក់ដោយសារគ្រាប់មីននេះ ៤ករណី ក្នុងនោះមាន ២ករណីដែលបង្កឱ្យជនរងគ្រោះស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល ២នាក់ ដោយឡែកពីករណីទៀតបណ្តាលឱ្យងាប់ សត្វគោ១ក្បាល និងខូចគ្រឿងចក្រសម្រាប់កម្ទេចមីន១គ្រឿង។ បើធៀបទៅនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៧ មានការថយចុះ១ករណី ដែលគ្រោះថ្នាក់ដោយសារគ្រាប់មីនបានកើតមាន ៥ករណីដែលក្នុងនោះមាន ៣ករណី ដែលបង្កឱ្យជនរងគ្រោះរបួសធ្ងន់ស្រាល៣នាក់ករ ណីទៀតបណ្តាលឱ្យងាប់សត្វគោ១ក្បាល និងខូចខាត​សម្ភារមួយចំនួន។

របាយការណ៍នេះឱ្យដឹងទៀតថា ករណីដែលនៅតែមានការរងគ្រោះដោយសារមីន គឺដោយសារការប្រថុយប្រថានចូលរុករានលើដីថ្មី និងការចូលរុករកអនុផលព្រៃឈើ និងប្រ មាញ់សត្វជាដើម ក្នុងតំបន់សង្ស័យថាមានគ្រាប់មីន ដែលក្រុមប្រតិបត្តិករពុំទាន់ធ្វើសកម្មភាព ការ​បោសសម្អាតមីននៅឡើយ។

របាយការណ៍ក្រុមការងារសកម្មភាពមីនខេត្តឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មាន ផ្ទៃដីចម្ការមីនសរុបចំនួន .៩២២ចម្ការមីនស្មើ២៥.២៤២ហិកតា។ រហូតមកដល់បច្ចុប្បន្ននេះ

ចម្ការមីនដែលបានបោសសម្អាតរួច .៣៥៣ចម្ការ ស្មើ ១១.៦៧៨ហិកតា ហើយចម្ការមីននៅ​សេសសល់មិនទាន់បោសសម្អាតមានចំនួន ​១.៥៥៧ចម្ការស្មើ ១៣.៥៦៤ហិកតាដែលកំពុងធ្វើ​ផែនការបោសសម្អាតបន្តទៀតនោះ

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឱ្យដឹង កាល​ពីព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៨ នេះថា ​សកម្មភាពបោសសម្អាតគ្រាប់មីន គឺជាការងារអាទិភាពមួយនៅខេត្តបន្ទាយមានជ័យបាននិង​កំពុងបន្តធ្វើលើតំបន់គោលដៅក្នុងស្រុក នៅតាមបណ្តាយព្រំដែនរួមមានស្រុកម៉ាឡៃ, អូរជ្រៅ,ស្វាយចេក,ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត លោកស្រីបានថ្លែងកោតសរសើរដល ក្រុមការងារផែនការសកម្មភាពមីនខេត្ត ប្រតិបត្តិករ អាជ្ញាធរ ភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នាក្នុងការបោសសម្អាតមីនសល់ពីសម័យសង្គ្រាម ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែរីក ចម្រើនថែមទៀត

អភិបាលរងខេត្តបន្ទាយមានជ័យលោកស្រី រស់ សុផានី បានបញ្ជាក់ថា ដូចនេះលទ្ធ​ផលដែលទទួលបាននេះបានមកពីការខិតខំប្រឹងប្រែងសហការគ្នាបានល្អក្នុងការរៀបចំផែនការបោសសម្អាតមីនបានចំគោលដៅទៅលើតំបន់ដែលប្រឈមនឹងការគ្រោះថ្នាក់ខ្លាំងដោយសារគ្រាប់មីននេះ

ដោយ ឈុន សារ៉ាត