ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តបេសកកម្មលើកទី៦១ ក្នុងការជួបសំណេះសំណាល​ជាមួយ​បង​ប្អូនកម្មករនិយោជិត មកពីខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ

AKP កណ្ដាល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអមដំណើរដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានបន្តបេសកម្មលើកទី៦១ ក្នុងការ​ចុះ​​ជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ១៥.៦០៦នាក់មកពីខេត្តកណ្ដាល   និខេត្តកំពង់ស្ពឺ ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹ​​ទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកញាឮ ខេត្តកណ្តាល។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា កម្មករ កម្មការិនី ដែលជួបសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនាថ្ងៃនេះ មកពីរោងចក្រ សហគ្រាសសរុបចំនួន ២២ ដែលក្នុងនោះមានរោងចក្រ សហគ្រាសចំនួន ១៥ មកពីខេត្តកណ្តាល មានកម្មករ និយោជិតប្រមាណ ១០.៦៣២នាក់ និង រោងចក្រសហគ្រាសចំ​​នួន ៧ មកពីខេត្តកំពង់ស្ពឺ មានកម្មករ និយោជិតប្រមាណ ៤.៩៧៤នាក់។ រោងចក្រ សហគ្រាសទាំង២២នេះ វិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១៤ កូរ៉េចំនួន១ និងខ្មែរចំនួន ៧។ រោងចក្រ សហគ្រាសទាំង២២នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧ លិស្បែកជើងចំនួន២ ផលិតកាបូបចំនួន៤ ផលិតកេសកាតុងចំនួន២ ផលិតផ្លែសន្ទូចចំនួន១ ផលិតអំពូលភ្លើងចំនួន១ ផលិតនំចំនួន១ ផលិតដបទឹកសុទ្ធចំនួន១ និងរោងចក្រកិនស្រូវចំនួ​​ ៣។

ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ផលិតផលដែលផលិតបាននៅរោងចក្រគ្រាសទាំនេះត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ ឯកឧត្ដម ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នខេត្តកណ្តាលមានរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ៤៦៤ មាកម្មករ និយោជិតសរុប ១៥៥.១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុប ៣៧២ លានដុល្លារអា​​ម៉េរិក។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមាន ចំនួ១៧០ មា​​កម្មករ និយោជិតចំនួន ១៣៧.៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣៣០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។សមិទ្ធផលទាំង​នេះ គឺជាជោគជ័យនៃគោលនយោ បាយទាក់ទាញវិនិយោ ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត គោលនយោបាយជាតិស្តីពីមុខរបរ និងការងា​​ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាគោលនយោបាយ ស្តីពីការអប់រំបណ្តុះណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំ ពារសង្គមរបស់រាជរដ្ឋា​​ភិបាល។

គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ​​និយោជិតសរុបចំនួន៦១លើក ដោយមានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៨៧៥.​​​នាក់។តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយដោយផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួន​ដែ​ល​​ប្រឈមសម្រាប់ជីវភាពរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ជាពិសេសបានធ្វើឱ្យដំណើរការនៅតាមរោងចក្រ សហគ្រាសនីមួយៗមានដំណើរការល្អ    ញ្ចៀ​​សបាននូវបាតុភាពអសកម្មនានាជាច្រើនផងដែរ

ដោយជឹម ណារី