អ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានអន្តរជាតិជាង១០០នាក់ ទស្សនកិច្ចតំបន់សាក ល្បងវេជ្ជសាស្រ្តទេសចរណ៍ Hainan Boao Lecheng

AKP ហៃណាន, ប្រទេសចិន ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨ –អ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានអន្តរជាតិប្រមាណជាង ១០០នាក់ បានធ្វើទស្សន កិច្ចទៅកាន់តំបន់សាកល្បងវេជ្ជសាស្រ្តទេសចរណ៍Hainan Boao Lecheng នៅកោះហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី ៣១ ខែតុលាឆ្នាំ២០១៨នេះ។

ដំណើរទស្សនកិច្ចត្រូវបានរៀបចំដោយរដ្ឋបាលកោះហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន និងភ្នាក់ងារសារព័ត៌មាន People’s Daily សម្រាប់អ្នកសារព័ត៌មានអន្តរជាតិ ដែលជាផ្នែក មួយនៃវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០១៨ អំពីគោលនយោបាយខ្សែ ក្រវាត់មួយផ្លូវមួយ។ គម្រោងតំបន់សាកល្បងវេជ្ជសាស្រ្តទេសចរណ៍ Hainan Boao Lecheng នេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សារដ្ឋនៅក្នុងឆ្នាំ២០១៣ ដែលជាគម្រោងទីក្រុងបៃតង ឈានមុខគេនៅក្នុងពិភពលោក ដែលរួមបញ្ចូលនូវការស្តារឡើងវិញផ្នែកវេជ្ជសាស្ត្រ ការ អភិរក្សថាមពលអេកូឡូស៊ី និងការការពារបរិស្ថាន។ គម្រោងនេះ ជាគម្រោងរបស់រដ្ឋបាលខេត្តហៃណាន ដែលជួយពន្លឿនការអនុវត្តយុទ្ធសាស្រ្តសំណង់សម្រាប់ខេត្តដែលជាតំបន់ ទេសចរណ៍អន្តរជាតិមួយនេះ។ គម្រោងនេះ ក៏មានគោលបំណងអភិវឌ្ឍន៍ឧស្សាហកម្ម វេជ្ជសាស្រ្ត ការថែទាំមនុស្សចាស់ ការស្រាវជ្រាវវិទ្យាសាស្រ្ត និងឧស្សាហកម្មវេជ្ជសាស្រ្តទេស ចរណ៍ពាក់ព័ន្ធផ្សេងៗទៀត៕

ដោយ យា ចិន្តាខន្តី